ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារកទើបនឹងកើតម្នាក់នៅអង់គ្លេស បានឆ្លងវីរុស COVID-19 ពីម្ដាយ ដែលនេះជាករណីអ្នកឆ្លងវ័យក្មេងបំផុតលើពិភពលោក

    BY autoadmin March 14, 2020
    ទារកទើបនឹងកើតម្នាក់នៅអង់គ្លេស បានឆ្លងវីរុស COVID-19 ពីម្ដាយ ដែលនេះជាករណីអ្នកឆ្លងវ័យក្មេងបំផុតលើពិភពលោក

    ទារកទើបនឹងកើតនៅចក្រភពអង់គ្លេសម្នាក់ បានក្លាយជាជនរងគ្រោះក្មេងជាងគេបំផុតក្នុងពិភពលោក ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ ម្តាយរបស់ទារកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាច្រើនថ្ងៃ ដោយសង្ស័យថាមានជំងឺរលាកសួត ប៉ុន្តែម្ដាយរូបនោះទើបតែត្រូវបានគេដឹងថាវិជ្ជមានជាមួយវីរុស នៅពេលដែលគាត់បានសម្រាកកូលរួចទៅហើយ។ ពេលនេះអ្នកទាំង២ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដាច់ដោយឡែកពីគ្នា ព្រោះស្ថានភាពម្តាយអាក្រក់ជាងទារកដែលទើបតែកើតនោះ។

    ទារកទើបនឹងកើតនោះពេលនេះកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ North Middlesex ខណៈពេលដែលម្តាយត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យជំនាញឆ្លង។ បន្ទាប់ពីវេជ្ជបណ្ឌិតបានដឹងពីលទ្ធផលវិជ្ជមានពីម្ដាយ ទារកត្រូវបានគេធ្វើតេស្តភ្លាមៗបន្ទាប់ពីកើតរួច។ ពេលនេះវេជ្ជបណ្ឌិតកំពុងព្យាយាមរកមូលហេតុដែលទារកទើបនឹងកើតនេះបានឆ្លងវីរុស ថាវាអាចឆ្លងតាមរយៈស្បូន ឬក្នុងកំឡុងពេលសម្រាល។ ប្រភពមួយបាននិយាយថា បុគ្គលិកដែលទាក់ទងជាមួយអ្នកជំងឺចំនួន ២នាក់ ក៏ត្រូវនៅដាច់ដោយឡែកសិនដែរ៕

    អត្ថបទ៖ លីដា

    Share This Post: