ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក​ ដូណាល់ ត្រាំ កំពុងទាក់ទាញអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់អោយបង្កើតវ៉ាក់សាំវីរុស​ COVID-19 ហើយនឹងទិញវាផ្ដាច់មុខសម្រាប់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ

    BY autoadmin March 16, 2020
    លោក​ ដូណាល់ ត្រាំ កំពុងទាក់ទាញអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់អោយបង្កើតវ៉ាក់សាំវីរុស​ COVID-19 ហើយនឹងទិញវាផ្ដាច់មុខសម្រាប់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ

    តាមរបាយការណ៍ដែលត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលអាឡឺម៉ង់បាននិយាយថា លោកប្រធានាធិបតី Trump បានព្យាយាមជ្រើសរើសអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ ដើម្បីធ្វើការរកវ៉ាក់សាំវីរុស​ COVID-19​ ជាមួយនឹងការផ្ដល់ប្រាក់ជាច្រើន​ ដើម្បីទិញសិទ្ធិផ្តាច់មុខដល់ការងាររបស់ពួកគេសម្រាប់សហរដ្ឋអាមេរិក។ កាសែតលេចធ្លោអាឡឺម៉ង់ Welt am Sonntag រាយការណ៍ថា លោក Trump បានផ្តល់ប្រាក់ជាច្រើនដើម្បីទាក់ទាញក្រុមហ៊ុន CureVac ដែលមានមូលដ្ឋាននៅអាឡឺម៉ង់ ទៅសហរដ្ឋអាមេរិក និងទិញសិទ្ធិផ្តាច់មុខចសម្រាប់វ៉ាក់សាំងនោះ។

    ក្រុមហ៊ុននេះធ្វើការជាមួយវិទ្យាស្ថាន Paul Ehrlich សម្រាប់ថ្នាំវ៉ាក់សាំង និងថ្នាំជីវសាស្ត្រវេជ្ជសាស្ត្រ ដើម្បីសិក្សាលើការព្យាបាលវីរុសកូរ៉ូណា។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន CureVac បានបដិសេធ “ពាក្យចចាមអារាមនៃការទិញយក” នៅក្នុងសេចក្តីថ្លែងការណ៍​ កាលពីថ្ងៃទី១៥ ខែមីនា។ ក្រុមហ៊ុនជីវបច្ចេកវិទ្យានេះបាននិយាយថា ខ្លួនបានទាក់ទងជាមួយអង្គការ និងអាជ្ញាធរជាច្រើន​ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើការប៉ាន់ស្មាន និងច្រានចោលការចោទប្រកាន់អំពីការទិញយកក្រុមហ៊ុនឬបច្ចេកវិទ្យារបស់ខ្លួន។ ផ្ទុយទៅវិញ​បើយោងតាម Reuters បាននិយាយថា​ របាយការណ៍របស់ Welt am Sonntag​ គឺពិត​ ហើយថា លោក Trump បានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានវ៉ាក់សាំងសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់តែសហរដ្ឋអាមេរិកផ្ដាច់មុខប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ Businessinsider

    Share This Post: