ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកនាំពាក្យបានរាយការណ៍ថា ប្រធានមន្ទីរសុខុមាលភាពកងទ័ពថៃឆ្លងវីររុស COVID-19 ហើយមនុស្ស ៦០នាក់ ដែលប៉ះពាល់ជាមួយគាត់ត្រូវដាក់នៅដោយឡែក

    BY autoadmin March 16, 2020
    អ្នកនាំពាក្យបានរាយការណ៍ថា ប្រធានមន្ទីរសុខុមាលភាពកងទ័ពថៃឆ្លងវីររុស COVID-19 ហើយមនុស្ស ៦០នាក់ ដែលប៉ះពាល់ជាមួយគាត់ត្រូវដាក់នៅដោយឡែក

    ប្រធានមន្ទីរសុខុមាលភាពកងទ័ពថៃ ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណា (COVID-19) ហើយមនុស្សរហូតដល់ទៅ ៦០នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ត្រូវបានគេតម្រូវឱ្យនៅដោយឡែកតាមផ្ទះរៀងៗខ្លួនរបស់ពួកគេ។ ឧត្តមសេនីយ៍ Nathaphon Srisawat ទីប្រឹក្សាពិសេសកងទ័ពបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា លោកឧត្តមសេនីយ៍ Rachit Arunrangsi អគ្គនាយកនៃនាយកដ្ឋានសុខុមាលភាពកងទ័ព បានឆ្លងវីរុស COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Phramongkutklao ។

    ក្រុមមន្រ្តីបានតាមដានសកម្មភាពរបស់គាត់ក្នុងងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ ដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ កាលពីពេលថ្មីៗនេះលោកឧត្តមសេនីយ៍ Rachit Arunrangsi ធ្លាប់បានទៅមើលការប្រកួតនៅឯកីឡដ្ឋាន Lumpini ដូច្នេះអ្នកដែលស្ថិតក្នុងចម្ងាយ ៤.៥ម៉ែត្រ និងនៅជិតគាត់យ៉ាងហោចណាស់ ១៥នាទី គឺមានហានិភ័យ។ អ្នកមានទំនាក់ទំនងជាមួយគាត់ទាំង ៦០នាក់ រួមមានអ្នកបើកឡាន និងសមាជិកគ្រួសារ ហើយពួកគេសុទ្ធតែត្រូវបានដាក់ខ្លួនឯងឱ្យនៅដោយឡែកឆ្ងាយពីគេ។ ជាមួយគ្នានេះដែរ តារាសម្ដែងថៃ Matthew Deane Chanthavanij ដែលទើបតែប្រកាសថ្មីៗថាឆ្លងវីរុស COVID-19 ក៏បានទៅកីឡដ្ឋាន Lumpini នៅថ្ងៃតែមួយដូចគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ bangkokpost

    Share This Post: