ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នូវែលសេឡង់តម្រូវឱ្យអ្នកដំណើរចូលមកក្នុងប្រទេសខ្លួនទាំងអស់ ត្រូវនៅដោយឡែករយៈពេល ១៤ថ្ងៃ

    BY autoadmin March 16, 2020
    នូវែលសេឡង់តម្រូវឱ្យអ្នកដំណើរចូលមកក្នុងប្រទេសខ្លួនទាំងអស់ ត្រូវនៅដោយឡែករយៈពេល ១៤ថ្ងៃ

    នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់អ្នកស្រី Jacinda Ardern បានប្រកាសពីការរឹតបន្តឹងថ្មីៗ ដែលតម្រូវឱ្យអ្នកដំណើរឆ្លងចូលមកប្រទេសនេះទាំងអស់ ត្រូវនៅដោយឡែករយៈពេល ១៤ថ្ងៃ ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុស COVID-19 ។ ការរឹតត្បិតនេះអនុវត្តចំពោះប្រទេសទាំងអស់ លើកលែងតែប្រទេសក្នុងប៉ាស៊ីហ្វិក ហើយនឹងចូលជាធរមានតាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ វាក៏រាប់បញ្ចូលទាំងពលរដ្ឋនូវែល ឬអ្នកស្រុករបស់ហ្សេឡង់ ដែលវិលត្រឡប់ពីបរទេសផងដែរ។ រហូតដល់ពេលនេះប្រទេសនូវែលហ្សេឡង់មានករណីចំនួន ៨ ដែលបានបញ្ជាក់ ហើយពុំទាន់មានអ្នកស្លាប់នៅឡើយទេ។

    អ្នកស្រី Ardern បាននិយាយថា វិធានការទាំងនេះគឺជាវិធានការមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយការរាតត្បាតជាសកលនេះ។ លោកស្រី Ardern មានប្រសាសន៍ថា៖ “ទន្ទឹមនឹងអ៊ីស្រាអែល និងកោះប៉ាស៊ីហ្វិកមួយចំនួនតូចដែលបានបិទព្រំដែនរបស់ពួកគេប្រកបដោយប្រសិទ្ធភាព សេចក្តីសម្រេចចិត្តនេះមានន័យថា ប្រទេសនូវែលសេឡង់នឹងមានការរឹតបន្តឹងព្រំដែនធំបំផុត និងតឹងរឹងបំផុតក្នុងចំណោមប្រទេសណាមួយនៅលើពិភពលោកនេះ”។ យើងក៏កំពុងលើកទឹកចិត្តដល់ប្រជាជននូវែលសេឡង់ ឱ្យចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេស ដើម្បីកុំឱ្យប្រជាជនអាចនាំយក COVID-19 ចូលស្រុក។ អ្នកស្រីក៏បានប្រកាស ហាមប្រាមមិនឱ្យមាននាវាទេសចរណ៍ណាមួយ ចូលមកប្រទេសនូវែលសេឡង់នោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: