ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បារម្ភពីកង្វះខាតការធ្វើតេស្តនៅតាមប្រទេសនានា​ ខណៈករណីនៅក្រៅប្រទេសចិនកាន់តែកើនឡើង

    BY autoadmin March 17, 2020
    WHO បារម្ភពីកង្វះខាតការធ្វើតេស្តនៅតាមប្រទេសនានា​ ខណៈករណីនៅក្រៅប្រទេសចិនកាន់តែកើនឡើង

    ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus និយាយថា ចំនួនអ្នកឆ្លងវីរុស COVID-19 ដែលត្រូវបានបញ្ជាក់នៅខាងក្រៅប្រទេសចិនពេលនេះ គឺមានចំនួនច្រើនជាងអ្នកដែលនៅក្នុងប្រទេសចិន​ ហើយការកើនឡើងច្រើនបំផុតគឺនៅក្នុងសប្ដាហ៍កន្លងទៅផ្ទាល់តែម្ដង។​​ ចំណែកតួលេខស្លាប់ក៏នៅពេលនេះ ក៏មានច្រើនជាចិនដីគោកដូចគ្នា។ តួលេខរបស់ WHO បានបង្ហាញថា ចំនួនករណីសរុបដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោកគឺ ១៦៨ ០១៩ គិតត្រឹមថ្ងៃច័ន្ទ។ ក្នុងចំណោមករណីទាំងនោះមាន ៨៦ ៩៤២ ស្ថិតនៅទាំងក្នុង និងដែនដីនៅខាងក្រៅចិនដីគោក។

    លោក​ Tedros បាននិយាយថា បណ្តាប្រទេសនានាមិនបានធ្វើឱ្យមានគ្រប់គ្រាន់នូវ «ការធ្វើតេស្ត ការដាក់ដាច់ដោយឡែក និងរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកឆ្លង»។ លោកក៏បានបញ្ជាក់ពីភាពចាំបាច់ នៅក្នុងការសាកល្បងរាល់ករណីសង្ស័យទាំងអស់។ អគ្គនាយករូបនេះបាននិយាយថា COVID-19 មិនអាចបញ្ឈប់បានទេ ប្រសិនបើយើងមិនដឹងថានរណាឆ្លងជំងឺនេះ។ ក្នុងនោះ WHO ក៏បាននិយាយដែរថា ករណីកន្លងមកឃើញថាកុមារមានឆ្លងតិចជាងមនុស្សធំ ហើយកុមារក៏មានការឆ្លងស្រាលៗដែរ។ ប៉ុន្តែយ៉ាងណាក្មេងៗគឺជាអនាគតរបស់ពួកយើង ដូច្នេះពួកគេត្រូវការការយកចិត្តទុកដាក់ខ្ពស់បំផុត៕

    អត្ថបទ៖ លីដា

    Share This Post: