សង្គម

ប្លែកៗ អ្នកភូមិមួយ ដុតភ្លើងមុខផ្ទះ ដាក់អំបិល ជឿថាជំងឺកូវីត១៩ មិនហ៊ានចូលស្រុកភូមិ!!! សុំបងប្អូនឈប់ជឿ និងបញ្ឈប់ការធ្វើបែបនេះជាបន្ទាន់ ប្រយ័ត្នមានអគ្គីភ័យគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិវិញទេ, ការពារជំងឺកូវីដ ១៩ សុំអនុវត្តការរស់នៅដោយមានអនាម័យតាមក្រសួងសុខាភិបាលជម្រាបជូន

BY
Khmernote Media
March 17, 2020

កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានការចែករំលែកវីដេអូចេញពីបណ្តាញសង្គម TIKTOK ដែលបានបង្ហាញនូវសកម្មភាពបងប្អូនប្រជាពលរដ្ឋបាននាំគ្នា ដុតភ្លើងតាមមុខផ្ទះ ដែលយោងតាមសម្តីដែលគណនីឈ្មោះ បងយៀន ដោយមិនបានបញ្ជាក់ថាសកម្មភាពនេះបានកើតឡើងនៅខេត្តណាឡើយ ដោយគ្រាន់តែនិយាយថា ការដែលដុតភ្លើងនៅមុខផ្ទះជំងឺកូវីត១៩មិនហ៊ានចូលស្រុកភូមិទេ។

យ៉ាងណាមិញសកម្មភាពបែបនេះក៏មានអ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តជាខ្លាំង ដែលការដុតភ្លើងមុខផ្ទះបែបនេះមិនអាចជួយអ្វីបានឡើយ ប៉ុន្តែក៏មានបងប្អូនមួយចំនួនបាននិយាយថានេះជាជំនឿដើម្បីដេញឧបទ្រុបចង្រៃកុំអោយកើតមាន៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Share This Post: