ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំឲ្យជនឆ្លៀតឱកាសប្រមូលទិញទឹកលាងដៃតែឯង ផ្សារទំនើបមួយនៅដាណឺម៉ាកលក់ទឹកលាងដៃ ១ដបតែជាង៥ដុល្លារប៉ុណ្ណោះ បើយក២ដបតម្លៃ១៤៦ដុល្លារ យកកាន់តែច្រើនកាន់តែថ្លៃ

    BY autoadmin March 19, 2020
    កុំឲ្យជនឆ្លៀតឱកាសប្រមូលទិញទឹកលាងដៃតែឯង ផ្សារទំនើបមួយនៅដាណឺម៉ាកលក់ទឹកលាងដៃ ១ដបតែជាង៥ដុល្លារប៉ុណ្ណោះ បើយក២ដបតម្លៃ១៤៦ដុល្លារ យកកាន់តែច្រើនកាន់តែថ្លៃ

    ដាណឺម៉ាក៖  ដើម្បីឆ្លើយតបនឹងភាពចលាចលក្នុងការទិញទឹកលាងដៃក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩  ផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសដាណឺម៉ាកបានដាក់ចេញនូវវិធានការគ្រប់តម្លៃដ៏ឆ្លាតវ័យមួយដោយផ្សារនឹងគិតថ្លៃច្រើនទ្វេដងសម្រាប់អ្នក ដែលទិញទឹកលាងដៃក្នុងបរិមាណច្រើន។ បើតាមសេចក្តីប្រកាសរបស់ផ្សារទំនើបខាងលើបានបញ្ជាក់ថា ទឹកលាងដៃមួយដបមានតម្លៃត្រឹមតែ ៥,៨០ ដុល្លារអាមេរិកប៉ុណ្ណោះ តែបើទិញទឹកលាងដៃចំនួន ២ដបនោះតម្លៃសរុបនឹងកើនដល់ ១៤៦ ដុល្លារអាមេរិក។ អ្នកទិញទឹកលាងដៃកាន់តែច្រើនតម្លៃនឹងកាន់តែឡើងខ្ពស់ទៅតាមនោះដែរ។ វិធានការនេះត្រូវដាក់ចេញដើម្បីធានាឲ្យប្រជាពលរដ្ឋម្នាក់ៗមានឱកាសស្មើគ្នាក្នុងការទិញទឹកលាងដៃយកទៅប្រើប្រាស់។ ក្រៅតែពីអនុវត្តវិធានការខាងលើផ្សារទំនើបដដែលនេះក៏បានដាក់ចេញនូវការវិធានការជាច្រើនបន្ថែមទៀតដូចជា៖

    -ស្នើឲ្យអតិថិជនទាំងអស់ត្រូវរក្សាគម្លាតឲ្យនៅឆ្ងាយៗពីគ្នាពេលមកទិញឥវ៉ាន់

    -ស្នើឲ្យអតិថិជនមកតែម្នាក់ឯងបានហើយកុំនាំសមាជិកគ្រួសារមកតាមអី ដើម្បីកុំឲ្យមានមនុស្សច្រើនកកកុញ

    -មុនចូលផ្សារត្រូវលាងដៃ និងពាក់ស្រោមដៃពេលដើរទិញឥវ៉ាន់៕

    អត្ថបទ៖ ភក្តី

    Share This Post: