អន្តរជាតិ
សមាជិកសភាអាមេរិក ២នាក់ តេស្ដវិជ្ជមានជាមួយវីរុសកូវីដ១៩ នាំឱ្យមានការភ័យខ្លាចថាសមាជិកសភាដទៃអាចនឹងឆ្លងដូចគ្នា
BY autoadmin
March 19, 2020
វ៉ាស៊ីនតោន៖ សមាជិកសភាចំនួន២រូប គឺលោក Mario Diaz-Balart មកពីបក្សសាធារណរដ្ឋ និងលោក Ben McAdams មកពីបក្សប្រជាធិបតេយ្យ បានធ្វើតេស្តរកឃើញថាឆ្លងវីរុសកូវីដ១៩ នៅក្នុងពេលតែមួយ ដែលបណ្តាលឱ្យសមាជិកដទៃទៀត ប្រឈមនឹងការដាក់នៅដាច់ដោយឡែក និងបានធ្វើឱ្យមានសំណួរឡើងថា តើនឹងមានករណីច្រើនទៀតនៅ Capitol Hill ឬយ៉ាងណា។
![]()
លោក Mario Diaz-Balart អាយុ ៥៨ឆ្នាំ ជាអ្នកតំណាងរាស្ត្រឱ្យរដ្ឋផ្លរីដា បានប្រកាសនៅថ្ងៃពុធនេះថា គាត់បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩ និងបានក្លាយជាសមាជិក ១ ក្នុងចំណោម ២ ដំបូងគេរបស់សភា ដែលបានឆ្លងវីរុសដែលបានរីករាលដាលយ៉ាងឆាប់រហ័សនេះ។ បន្តិចក្រោយមកលោក Ben McAdams អាយុ ៤៥ឆ្នាំ ជាតំណាងរាស្ត្ររដ្ឋយូថាហ៍ ក៏បានប្រកាសថា គាត់ក៏បានធ្វើតេស្តវិជ្ជមានផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ USA Today