ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបណ្តេញអ្នកការសែតអាមេរិក ១៣រូបឲ្យចេញពីប្រទេសខ្លួនទាំងបង្ខំ

    BY autoadmin March 19, 2020
    ចិនបណ្តេញអ្នកការសែតអាមេរិក ១៣រូបឲ្យចេញពីប្រទេសខ្លួនទាំងបង្ខំ

    ចិន៖ យ៉ាងតិចណាស់មានអ្នកការសែតអាមេរិកចំនួន ១៣ នាក់នឹងត្រូវបង្ខំឲ្យចាកចេញពីប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ  នេះបើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Shanghaiist។ ប្រភពដដែលនេះបានបន្តថា ការបណ្តេញអ្នកការសែតអាមេរិកចេញនេះ ត្រូវបានធ្វើឡើងមុនសុពលភាពសម្រាប់ធ្វើការងារក្នុងប្រទេសចិនរបស់ពួកគាត់ត្រូវបញ្ចប់ ដោយអ្នកការសែតទាំង ១៣នាក់នោះ ត្រូវមានសិទ្ធធ្វើការងារនៅក្នុងប្រទេសចិនរហូតដល់ចុងឆ្នាំ ២០២០ ឯណោះ។

    អ្នកការសែតទាំង ១៣រូបនេះគឺជាបុគ្គលិករបស់ស្ថាប័នសារព័ត៌មានធំៗចំនួន ៣របស់អាមេរិកមានដូចជា The New York Times, the Wall Street Journal និង the Washington Post។ ការសម្រេចរបស់ទីក្រុងប៉េកាំងក្នុងពេលនេះត្រូវបានគេមើលឃើញថា គឺដើម្បីសងសឹងនឹងអាមេរិកដែលបានរឹតបន្ដឹងលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចំនួន ៥ នៅទឹកដីអាមេរិក រហូតដល់មានបុគ្គលិកចិនចំនួ​ន ១២នាក់ត្រូវបានគេបញ្ជូនពីអាមេរិកមកចិនវិញផងដែរ។

    គួរម្លឹកជូនថា គិតចាប់តាំងពីឆ្នាំ ២០១៣ មកចិនធ្លាប់បានបណ្តេញអ្នកការសែតបរទេសចេញពីប្រទេសខ្លួន ៩ នាក់ហើយរួច និងបើគិតទាំងអ្នកការសែតអាមេរិក ១៣រូបនេះទៀតគឺមានចំនួនអ្នកកាសែតសរុបរហូតដល់ ២២នាក់ ឯណោះដែលត្រូវចិនបណ្ដេញចេញទាំងបង្ខំដូចនេះ៕

     

    អត្ថបទ៖ ភក្តី

    Share This Post: