ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនស្នើឱ្យអ្នកដំណើរចេញពីប្រទេសចំនួន ៣៨ ធ្វើការនៅដាច់ដោយឡែក ១៤ថ្ងៃ​ នៅពេលមកដល់ប្រទេសរបស់ខ្លួន

    BY autoadmin March 19, 2020
    ជប៉ុនស្នើឱ្យអ្នកដំណើរចេញពីប្រទេសចំនួន ៣៨ ធ្វើការនៅដាច់ដោយឡែក ១៤ថ្ងៃ​ នៅពេលមកដល់ប្រទេសរបស់ខ្លួន

    រដ្ឋាភិបាលជប៉ុនបានសម្រេសថា ការមកដល់របស់អ្នកទេសចរមកពីបណ្តាប្រទេសនៅអ៉ឺរ៉ុប អ៉ីរ៉ង់ និងអេហ្ស៊ីប នឹងត្រូវស្នើសុំឱ្យនៅដាច់ដោយឡែកខ្លួនឯងរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះទៅ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។

    រដ្ឋាភិបាលនិយាយថា ប្រជាជនដែលមកពីប្រទេសចំនួន ៣៨ រួមទាំងប្រទេសជាសមាជិកទាំង ២៧ របស់សហគមន៍អ៉ឺរ៉ុប នឹងត្រូវបានស្នើសុំឱ្យនៅផ្តាច់ខ្លួនរយៈពេល ២សប្តាហ៍ នៅទីតាំងដែលបានកំណត់ ដូចជាផ្ទះ និងសណ្ឋាគារ។ ពួកគេក៏នឹងត្រូវបានស្នើសុំឱ្យឈប់ប្រើការដឹកជញ្ជូនសាធារណៈផងដែរ។ វិធានការណ៍ថ្មីនេះនឹងមានប្រសិទ្ធិភាពរហូតដល់ចុងខែមេសា៕

    អត្ថបទ៖ លីដា

    Share This Post: