ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់បញ្ជាក់ថា រៀងរាល់១០នាទីមានពលរដ្ឋខ្លួនម្នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩

    BY autoadmin March 20, 2020
    អ៊ីរ៉ង់បញ្ជាក់ថា រៀងរាល់១០នាទីមានពលរដ្ឋខ្លួនម្នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩

    អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់គឺលោក Kianoush Jahanpour បានឲ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ស្ថានភាពនៃមេរោគកូវីដ ១៩ ក្នុងប្រទេសអ៊ីរ៉ង់កំពុងឈានទៅរកកម្រិតធ្ងន់ធ្ងរបំផុត ដោយគិតជាមធ្យមរៀងរាល់១០នាទីមានពលរដ្ឋអ៊ីរ៉ង់ម្នាក់បានស្លាប់ ព្រោះតែមេរោគកូវីដ ១៩។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា​ ចំពោះករណីឆ្លងវិញគឺនៅរៀងរាល់រយៈពេល ១ ម៉ោង អ៊ីរ៉ង់មានអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីរហូតដល់ទៅ ៥០ នាក់ឯណោះ។

    តួលេខខាងលើនេះត្រូវបានគេមើលឃើញថា គឺជាស្ថានភាពដ៏អាក្រក់មួយដែលអ៊ីរ៉ង់មិនធ្លាប់ជួបទាល់តែសោះ ចាប់តាំងពីមេរោគកូវីដេ ១៩ ផ្ដើមរាតត្បាតមក។ លោក Kianoush Jahanpour ក៏បានបង្ហោះរូបភាពមួយដែលបង្ហាញថា មានពលរដ្ឋអ៊ីរ៉ង់នាំគ្នាលើកក្តារមឈូសដាក់ជនរងគ្រោះដោយមេរោគកូវីដ ១៩ យកទៅកប់ដោយក្តីក្រៀមក្រំបំផុតផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអ៊ីរ៉ង់មានឆ្លងមេរោគកូវីដ ១៩ ចំនួន ១៨ ៤០៧ ករណី​ ស្លាប់ចំនួន ១ ២៨៤ ករណី ហើយអ៊ីរ៉ង់ជាប្រទេសទី ៣ បន្ទាប់ពីចិននិងអ៊ីតាលី ដែលមានអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនបំផុតនៅលើពិភពលោក៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ CNN

    Share This Post: