បុរសម្នាក់បន្លំចូលលួចឧបរកណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ យ៉ាងច្រើនចេញពីគ្លីនិកមួយនៅអាមេរិក
អាមេរិក៖ បុរសម្នាក់បានបន្លំខ្លួនធ្វើអ្នកបើកររថយន្តដឹកទំនិញ ដើម្បីចូលទៅក្នុងគ្លីនិកសុខភាពមួយកន្លែងនៅក្នុងក្រុង Tucson រដ្ឋ Arizona សហរដ្ឋអាមេរិក និងបានលួចឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដអស់ចំនួន ២៩ សម្រាប់ចេញពីក្នុងគ្លីនិក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ភ្លាមៗក្រោយការធ្វើសកម្មភាពលួចនេះ ខាងគ្លីនិកមិនបានដឹងថាខ្លួនបានបាត់ឧបករណ៍ទាំងនេះឡើយ លុះដល់ថ្ងៃបន្ទាប់ទើបគេផ្អើលឆោលឡោថាបាត់ឧបរកណ៍នៅក្នុងឃ្លាំង និងសម្រេចប្ដឹងប៉ូលិសតែម្តង។ តាមការស៊ើបអង្កេតបឋមគេបានរកឃើញថា បុរសជាចោរនោះជាជនជាតិអេស្ប៉ាញ មានអាយុជាង ៣០ ឆ្នាំ តែគេមិនទាន់បានដឹងឈ្មោះ និងទីកន្លែងស្នាក់នៅរបស់គាត់ឡើយ។

ប៉ូលិសជំនាញបានអះអាងទៀតថា ការលួចនេះមិនមែនជាករណីលួចក្នុងគោលបំណងយកឧបករណ៍ទៅលក់យកលុយនោះទេ តែវាគឺជាភាពភ័យស្លន់ស្លោរបស់បុរសជាចោរដែលជំរុញឲ្យគាត់សម្រេចចិត្តលួចឧបករណ៍ទាំងនេះយកទុកប្រើប្រាស់ដោយខ្លួនឯង។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលប្រចាំតំបន់កើតហេតុខាងលើបានបញ្ជាក់ថា ការបាតបង់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដចំនួន ១៩ ចំនួនត្រឹមតែ ២៩ មិនមែនជាបញ្ហាធំដុំឡើយ ហើយឥលូវនេះអាជ្ញាធរក៏បានបន្ថែមឧបករណ៍ក្នុងចំនួនដែលបាត់ទៅដាក់បម្រុងទុកនៅក្នុងគ្លីនិកវិញផងដែរ៕


អត្ថបទ៖ ភក្តី