ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អធិការបតីអាឡឺម៉ង់អ្នកស្រី Angela Merkel ត្រូវនៅដាច់ដោយឡែក បន្ទាប់ពីពេទ្យដែលចាក់ថ្នាំឱ្យគាត់បានតេស្ដវិជ្ជមានជាមួយ កូវីដ-១៩

    BY autoadmin March 23, 2020
    អធិការបតីអាឡឺម៉ង់អ្នកស្រី Angela Merkel ត្រូវនៅដាច់ដោយឡែក បន្ទាប់ពីពេទ្យដែលចាក់ថ្នាំឱ្យគាត់បានតេស្ដវិជ្ជមានជាមួយ កូវីដ-១៩

    អធិការបតីអាឡឺម៉ង់ Angela Merkel បានឈានដល់ការនៅដាច់ដោយឡែក បន្ទាប់ពីគាត់បានទាក់ទងជាមួយវេជ្ជបណ្ឌិត ដែលក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយ COVID-19 ។ អ្នកនាំពាក្យលោក Steffen Seibert បានប្រកាសថា អ្នកស្រី Angela Merkel បានសម្រេចចិត្តនៅដាច់ដោយឡែករយៈពេល ២សប្ដាហ៍ បន្ទាប់ពីវេជ្ជបណ្ឌិតដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួតមកគាត់កាលពីថ្ងៃសុក្រ បានតេស្តវិជ្ជមានជាមួយវីរុស។

    តាមសេចក្តីរាយការណ៍បាននិយាយថា គាត់នឹងធ្វើការពីផ្ទះ ហើយបន្ដតេស្ដរកវីរុសឱ្យបានទៀងទាត់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ្នកស្រី Angela Merkel បានប្រកាសរឹតបន្តឹងការរឹតត្បិតថ្មីសម្រាប់ប្រទេស ដើម្បីដោះស្រាយការផ្ទុះឡើងនៃមេរោគនេះ រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សពីរនាក់ឬច្រើននាក់ផងដែរ។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់គិតត្រឹមថ្ងៃទី២២ ខែមីនា មានករណីចំនួន ២៣,៩២១ករណី និងអ្នកស្លាប់ចំនួន ៩២នាក់៕

    អត្ថបទ៖ លីដា

    Share This Post: