ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៉ីតាលីធ្លាប់មានករណីជំងឺរលាកសួតយ៉ាងចំលែកម្ដងដែរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩

    BY autoadmin March 24, 2020
    អ៉ីតាលីធ្លាប់មានករណីជំងឺរលាកសួតយ៉ាងចំលែកម្ដងដែរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩

    ប្រទេសចិនប្រហែលគ្រាន់តែជាកន្លែង ដែលគេរកឃើញករណីដំបូងនៃ COVID-19 ប៉ុន្តែវាមិនមែនជាកន្លែងដែលវីរុសមានប្រភពមកទេ។ នេះគឺជាអ្វីដែលវេជ្ជបណ្ឌិតឈានមុខគេនៅប្រទេសអ៉ីតាលី បានសារភាពនៅក្នុងរបាយការណ៍មួយដែលនិយាយថា វាអាចដែល COVID-19 មិនមែនមានដើមកំណើតនៅទីក្រុង Wuhan ប្រទេសចិននោះទេ ប៉ុន្តែមានកន្លែងផ្សេងទៀត ឬប្រហែលជានៅប្រទេសអ៉ីតាលីផ្ទាល់។

    យោងតាមរបាយការណ៍មួយរបស់កាសែតSouth China Morning Postបានឱ្យដឹងថា ករណីជំងឺរលាកសួតចម្លែកត្រូវបានគេរាយការណ៍រួចមកហើយកាលពីខែវិច្ឆិកា នៅភាគខាងជើងនៃប្រទេសអ៉ីតាលី ហើយច្បាស់ណាស់គឺនៅ Lombardy ។ វាគឺប៉ុន្មានខែមុនពេលប្រទេសចិនផ្ទុះឡើងជាមួយវីរុសដែលចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៩។

    ដូចដែលត្រូវបានលើកឡើងដោយវេជ្ជបណ្ឌិតឈានមុខគេម្នាក់ឈ្មោះថា Giuseppe Remuzzi ដែលជានាយកនៃវិទ្យាស្ថានស្រាវជ្រាវម៉ារីអូណេគ្រី (Mario Negri Institute for Pharmacological Research) ក្នុងទីក្រុងមីឡាន បាននិយាយថា ធ្លាប់មានករណី ២ ​ទៅ ៣ នៅក្នុងប្រទេសនេះ ដែលបង្កដោយវីរុសមិនស្គាល់ឈ្មោះមួយនេះ ហើយវាបានធ្វើឱ្យអ្នកជំងឺចាស់ជរាមានសភាពធ្ងន់ធ្ងរ កាលពីអំឡុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩។

    លោក Remuzzi បាននិយាយថា វាអាចមានឱកាសដែលថាវីរុសបានរាលដាលដល់ពិភពលោករួចទៅហើយ មុនពេលដែលប្រទេសចិនបានប្រកាសពីការផ្ទុះឡើងនៃវីរុសនេះ។ នេះមានន័យថា វីរុសកំពុងតែរាលដាលយ៉ាងហោចណាស់នៅតំបន់ភាគខាងជើងនៃ Lombardy រួចទៅហើយ មុនពេលដែលយើងបានដឹងអំពីការផ្ទុះឡើងនៃវីរុសនេះ ដែលកើតឡើងនៅក្នុងប្រទេសចិន។ គាត់បានពន្យល់ថា មកដល់ប៉ុន្មានសប្តាហ៍មុននេះទេ ទើបគាត់បានរកឃើញថា មានករណីស្រដៀងនឹង COVID-19 ធ្លាប់ត្រូវបានព្យាបាលនៅក្នុងប្រទេស ដោយវេជ្ជបណ្ឌិតអ៉ីតាលីជាច្រើន។

    ដូច្នេះហើយប្រទេសចិនប្រហែលជាមិនមែនជាប្រភពកំណើតនៃវីរុស COVID-19 ឡើយ តើនេះមានន័យថា វីរុសគឺមិនមែនមកពីប្រទេសចិនទាល់តែសោះ? ចម្លើយនៅតែមិនទាន់ច្បាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: