ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្ត Hubei ដែលវីរុសកូវីដ១៩ ផ្ទុះឡើងដំបូងគេ នឹងត្រូវបើកទ្វារវិញនៅស្អែកនេះ

    BY autoadmin March 24, 2020
    ខេត្ត Hubei ដែលវីរុសកូវីដ១៩ ផ្ទុះឡើងដំបូងគេ នឹងត្រូវបើកទ្វារវិញនៅស្អែកនេះ

    ទីក្រុងប៉េកាំងកំពុងដកការរឹតត្បិតការធ្វើដំណើរលើខេត្តហ៊ូប៉ីនៅថ្ងៃពុធនេះ ខណៈដែលការប្រយុទ្ធរបស់ចិនប្រឆាំងនឹង Covid-19 កំពុងផ្តល់លទ្ធផលវិជ្ជមាន។ គណៈកម្មការសុខភាពក្នុងតំបន់បានប្រកាសកាលពីថ្ងៃអង្គារថា ប្រជាពលរដ្ឋនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញចូលក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ។ ចំណែកការហាមឃាត់ការធ្វើដំណើរក្នុងរដ្ឋធានីវូហាន ដែលជាតំបន់ផ្ទុះឡើងនៃវីរុសនេះដំបូងនឹងត្រូវដកចេញ នៅថ្ងៃទី០៨ ខែមេសា ផងដែរ។

    ទីក្រុងវូហានគឺជាទីក្រុងដំបូងបង្អស់នៅក្នុងប្រទេសចិនដែលត្រូវបានបិទទ្វារ ហើយរួមជាមួយទីក្រុងសំខាន់ៗជាច្រើនទៀតរបស់ខេត្តហ៊ូប៉ីនៅតែបន្តជាប់គាំង ចាប់តាំងពីចុងខែមករា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីបន្ថយការរីករាលដាលនៃជំងឺនេះ។ ដោយសារថា កូវីដ-១៩ ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន កាលពីខែធ្នូ ចុងឆ្នាំ២០១៩។ ចំនួនករណីក្នុងស្រុកថ្មីបានធ្លាក់ចុះនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ដោយមន្រ្តីបានរាយការណ៍កាលពីដើមខែនេះថា ទីក្រុងនេះបានឃើញថ្ងៃដំបូងរបស់ខ្លួនដោយគ្មានករណីថ្មីទាល់តែសោះ។ ទាំងនេះហើយបានធ្វើឱ្យពួកគេសម្រេចបើកទ្វារខេត្ត និងចាប់ផ្តើមរាល់អ្វីដែលបានផ្អាកអំឡុងពេលជាប់គាំងនោះ៕

    អត្ថបទ៖ លីដា

    Share This Post: