ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០ នឹងលើកទៅឆ្នាំក្រោយ ប៉ុន្តែនៅតែប្រើឈ្មោះថា កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដដែល

    BY autoadmin March 25, 2020
    ព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០ នឹងលើកទៅឆ្នាំក្រោយ ប៉ុន្តែនៅតែប្រើឈ្មោះថា កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដដែល

    ជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានយល់ព្រមពន្យារពេលព្រឹត្តិការណ៍អូឡាំពិកតូក្យូ រហូតដល់រដូវក្តៅឆ្នាំ២០២១។ បន្ទាប់ពីសន្និសីទតាមទូរស័ព្ទជាមួយលោក Thomas Bach លោក Shinzo Abe បានប្រាប់អ្នកយកព័ត៌មានថា ពួកគេនឹងមានគោលបំណងរៀបចំព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ ដោយបញ្ចប់មន្ទឹលថាតើវានឹងត្រូវលុបចោល ឬយ៉ាងណា។

    លោក Shinzo Abe ក៏បាននិយាយផងដែរថា IOC ទំនងជានឹងរៀបចំការប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សាពីការពន្យារពេលនៃព្រឹត្តិការណ៍អូឡាំពិកតូក្យូ។ លោក Yuriko Koike អភិបាលក្រុងតូក្យូបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការពន្យារពេលហ្គេមដែលនឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២១ នៅតែត្រូវបានគេហៅថាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដដែល៕

    អត្ថបទ៖ លីដា

    Share This Post: