ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំងឺកូវីដ១៩ នៅប្រទេសថៃម្នាក់ត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ ដោយសារបានលួចរត់ចេញពីមន្ទីរពេទ្យអំឡុងព្យាបាល

    BY autoadmin March 26, 2020
    អ្នកជំងឺកូវីដ១៩ នៅប្រទេសថៃម្នាក់ត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ ដោយសារបានលួចរត់ចេញពីមន្ទីរពេទ្យអំឡុងព្យាបាល

    អ្នកជំងឺម្នាក់បានរត់គេចខ្លួនពីការដាក់នៅដោយឡែក និងព្យាបាលដោយឡែក ចំពោះវីរុស Covid-19 នៅភាគខាងត្បូងនៃខេត្ត Krabi ជាសំណាងត្រូវបានគេចាប់បានវិញ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកាលពីយប់មិញ ហើយបានត្រលប់ទៅមន្ទីរពេទ្យវិញហើយ។ អ្នកជំងឺម្នាក់នោះមានអាយុ ២៥ឆ្នាំ ហើយត្រូវប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ចំពោះការរំលោភលើច្បាប់ស្តីពីជំងឺឆ្លងរបស់ថៃ (Communicable Disease Act)។

    នាយកមន្ទីរពេទ្យ Krabi និយាយថា អ្នកជំងឺបាននៅមន្ទីរពេទ្យតាំងពីថ្ងៃសៅរ៍ ប៉ុន្តែបានរត់គេចខ្លួននៅថ្ងៃពុធ។ អ្នកជំងឺម្នាក់នោះជាអ្នកដំណើរចេញពីកោះ Phi Phi ហើយបានតេស្ដវិជ្ជមានជាមួយវីរុស នៅថ្ងៃទី២១ ខែមីនា កន្លងទៅ។ គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Krabi ប៉ុន្តែនាល្ងាចថ្ងៃពុធម្សិលមិញនេះ បុគ្គលិកពេទ្យបានរាយការណ៍ថាគាត់បាត់ខ្លួន ហើយប្រហែលជាបានរត់គេចខ្លួនដោយលោតចេញពីយ៉រអគារ។

    ក្រោយមកមន្ទីរពេទ្យបានប្រញាប់ទាក់ទងទៅប៉ូលីសភ្លាម ដើម្បីតាមរកគាត់ ហើយក្រោយមកនៅយប់ដដែល អាជ្ញាធរបានជូនដំណឹងដល់មន្ទីរពេទ្យថា ពួកគេបានឃាត់បុរសម្នាក់ដែលមានគ្រុនក្តៅខ្លាំង ដោយព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណតឡានក្រុង។ ក្រុមបុគ្គលិកពេទ្យក៏បានទៅយកគាត់ពីប៉ុស្ដិ៍ និងបានបញ្ជាក់ថាពិតជាអ្នកជំងឺដែលបានរត់គេចខ្លួនពិតមែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thethaiger

    Share This Post: