តែប៉ុណ្ណេះជិតបានប្រើ Wifi លឿន ហើយឥតគិតថ្លៃទៀត នៅតាមសាធារណៈ និងតាមវិទ្យាល័យហើយ
- April 27, 2018
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉ បានផ្តល់ជូន ទូរគមនាគមន៍កម្ពុជា (TC) នូវជំនួយឥតសំណងគម្រោង Public Wifi និង Digital Connectivity for School ដោយតម្លៃនៅទីតាំងចំនួន០៥កន្លែងគឺ៖
១. សួនច្បារសម្តេច ហ៊ុន សែន
២. សួនច្បារមុខព្រះបរមរាជវាំង
៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុងកំពង់លែង ខេត្តកំពង់ឆ្នាំង
៤. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
៥. វិទ្យាល័យ ហ៊ុន សែន អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
សម្រាប់ Public Wifi នៅតាមសួនច្បារទាំង០២កន្លែងខាងលើមានល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី) នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






