មិនទាន់បាន១ខែស្រួលបួលផង ប្រជាជនរាប់រយរាប់ពាន់នាក់បានប្រើសេវានាវាដឹកអ្នកដំណើរ
- April 27, 2018
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-តាខ្មៅ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ហើយយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កាណូតដឹកអ្នកដំណើរចំនួន១គ្រឿងទៀត បានមកដល់ភ្នំពេញហើយ ដែលចំនួនសរុបទាំងអស់មានកាណូតចំនួន៤គ្រឿង ដើម្បីជួយសម្រួលដល់ការដឹកអ្នកដំណើរ។ ហើយក្រសួងបានឲ្យដឹងទឿតថា បច្ចុប្បន្នគិតចាប់ពីថ្ងៃដាក់ដំណើរការរហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ការផ្តល់សេវានាវាដឹកជញ្ជូនផ្លូវទឹកបានធ្វើការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៧,៧៩៤នាក់ ដោយក្នុង១ថ្ងៃបានធ្វើការដឹកជញ្ជូនអ្នកដំណើរប្រមាណ៣០០នាក់៕


អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






