ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយមានការអន្តរាគមន៍ពីសម្តេចតេជោ ពេលនេះលោកថម ទទួលបានយុត្តិធម៌ហើយ ដីធ្លីដែលបាត់បង់ ដោយសារប្អូនធម៌ជនជាតិខ្មែរយក បានប្រគល់ឲ្យលោកវិញ ព្រមទាំងបានសុំទោសកំហុសឆ្គងរបស់ខ្លួនថែមទៀត

    BY Khmernote Media April 30, 2020
    ក្រោយមានការអន្តរាគមន៍ពីសម្តេចតេជោ ពេលនេះលោកថម ទទួលបានយុត្តិធម៌ហើយ ដីធ្លីដែលបាត់បង់ ដោយសារប្អូនធម៌ជនជាតិខ្មែរយក បានប្រគល់ឲ្យលោកវិញ ព្រមទាំងបានសុំទោសកំហុសឆ្គងរបស់ខ្លួនថែមទៀត

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដួង តារា បានឲ្យដឹងថា៖ ” អរគុណសន្តិភាព​ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យុត្តិធម៌ដល់ជនជាតិអាមេរិកាំង (ថម) ហើយនៅយប់នេះ!​ (O’BRIEN GEORGE ALLEN)

    កាលពីម៉ោង ៧០០ យប់មិញ ខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយ ថម។ ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៌ពិតប្រាកដនៅយប់នេះ។ ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៌ដែលជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ ដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូននិងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀត​ ដែលនេះគឺជាដំណោះស្រាយឈ្នះ-ឈ្នះ។

    ខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៍ និងក្តីសណ្តោសដ៏ធំធេងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណី លោកថម (កាលពីថ្ងៃសុក្រទី២៤ -៣០ មេសា) ដែលបានទទួលលទ្ឋផលគួរអោយពេញចិត្តខ្លាំងបំផុត។

    លោកថម ពេលនេះមានស្នាមញញឹមឡើងវិញហើយ គាត់សប្បាយចិត្តខ្លាំងណាស់ ហើយគាត់គ្រវីក្បាលតតាត់ និងបើកភ្នែកធំៗ ជាច្រើនលើកច្រើនសារ ហើយលាន់មាត់ថា តើពិតមែនឬ? គឺមិនគួរអោយជឿសោះថាពិតជាមានយុត្តិធម៍សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជា ហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ!

    លោកថម បានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៍ជូនរូបលោក ហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត។ ពេលនេះ លោកថម និងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់។

    សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះ​ និអរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង!”៕

    https://youtu.be/QMV77wTyvHg

    Share This Post:
    MPO4D jitutoto mpo4d Mpoplay