ក្រសួងបញ្ជាក់ថា អ្នកជិះម៉ូតូម៉ាស៊ីនលេីស១២៥សេសេ ចាំបាច់ត្រូវមានប័ណ្ណបេីកបរប្រភេទ “ក” ទេីបអាចបេីកបរបាន ឯអ្នកជិះម៉ូតូម៉ាស៊ីនក្រោម ១២៥សេសេ មិនចាំបាច់តម្រូវអោយមានទេ
នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

នៅមុននេះបន្តិច ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបញ្ជាក់ពីការប្រើប្រាស់ម៉ូតូកំលាំងសេះចាប់ពី១២៥សេសេចុះក្រោម និងលេីសពី១២៥សេសេ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់។ ក្រសួងបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវអោយមានបណ្ណបេីកបរប្រភេទ ក ទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះលេីសពី១២៥សេសេ គឺត្រូវតែមានបណ្ណបេីកបរប្រភេទ ក ទេីបអាចបេីកបរបាន៕
https://youtu.be/dtkRog0cy64
អត្ថបទ៖ សេម
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន