ព័ត៌មានជាតិ
រយៈពេលតែ៣ម៉ោង សមត្ថកិច្ចឃាត់ម៉ូតូបាន៩០០គ្រឿង និងរថយន្ត៨០គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍
BY Khmernote Media
May 1, 2020
យោងតាមរបាយការណ៍បឋមស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសច្បាប់បានចំនួនដូចខាងក្រោម :

១. ម៉ូតូចំនួន ៩០០គ្រឿង
– អត់មួក ៨៤៥ គ្រឿង
– អត់លេខ ៨ គ្រឿង
– ល្មើសសញ្ញាចរាចរ ៤៧ គ្រឿង
២. រថយន្តសរុបចំនួន ៨០ គ្រឿង
– អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង
– បញ្ច្រាស់ទិស ៧ គ្រឿង
– អត់លេខ ២ គ្រឿង
– និយាយទូរស័ព្ទ ២ គ្រឿង
– អត់ប័ណ្ណសំគាល់យាន ១ គ្រឿង
– ល្មើសសញ្ញាចរាចរ ៣ គ្រឿង
– សំពីងសំពោង ២ គ្រឿង


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ