អគ្គស្នងការរងនគរបាលជាតិ ណែនាំ ៣ចំណុចដល់ការអនុវត្តច្បាប់ចរាចរណ៍
រាជធានីភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនលោកស្នងការរង និងលោកនាយការិយាល័យ ទាំង២៥រាជធានី.ខេត្ត សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ករណីយានយន្តមានបំពាក់ផ្លាកលេខ សូមកុំឃាត់ត្រួតពិនិត្យរកករណីល្មើសផ្សេងៗ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា ។
២. ករណីឆៀកផុតសុពលភាព សូមកុំឃាត់ពិន័យ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា ដើម្បីទុកពេលទៅធ្វើឆៀក ។
៣. ករណីមានប្រតិកម្មកើតនៅរាជធានី.ខេត្តណា សូមរាជធានី.ខេត្តនោះ ប្រតិកម្មឆ្លើយតបអោយបានទាន់ពេល ៕

សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ