ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អស់ពីរឿងចោលសំរាមផ្តេសផ្តាសតាមឆ្នេរសមុទ្រ ឥលូវចូលរឿងម្ចាស់ព្រលែងហ្វូងគោដើរពាសវាលពាសកាលតាមឆ្នេរសមុទ្រម្តង

    BY Khmernote Media May 5, 2020
    អស់ពីរឿងចោលសំរាមផ្តេសផ្តាសតាមឆ្នេរសមុទ្រ ឥលូវចូលរឿងម្ចាស់ព្រលែងហ្វូងគោដើរពាសវាលពាសកាលតាមឆ្នេរសមុទ្រម្តង

    ក្រុងព្រះសីហនុ-លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុអោយដឹងថា ព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ អជ្ញាធរក្រុង បានចុះចាប់យកគោមួយក្បាល ក្នុងចំណោមគោមួយហ្វូង ដែលម្ចាស់ព្រលែងអោយដើរពាសវាលពាសកាលតាមឆ្នេរសមុទ្រ។

    បើតាមលោក អៀម សារិន ប្រាប់ថា ការចាប់យកគោត្រឹមតែមួយក្បាលនេះ យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយ។ លោកអភិបាលរងក្រុងបញ្ជាក់ថា តាមវិធានការរបស់រដ្ឋបាលក្រុង ប្រសិនបើបងប្អូនអ្នកចិញ្ចឹមគោ មិនបញ្ឈប់ការព្រលែងសត្វគោអោយដើរអនាធិបតេយ្យតាមឆ្នេរតាមទីសាធារណៈទេ អាជ្ញាធរនឹងចាត់វិធានការចាប់យកជាបន្តបន្ទាប់ទៀត៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay