ព័ត៌មានជាតិ
មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះឈើ២ខ្នងទាំងព្រឹក នៅស្រុកកងមាស
BY Khmernote Media
May 6, 2020
ខេត្តកំពង់ចាម ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានអគ្គិភ័យបានកំពុងឆាបឆេះផ្ទះឈើ២ខ្នងនៅជិតគ្នា បង្កការភ្ញាក់ដល់អ្នកភូមិទាំងព្រឹក នាវេលាម៉ោង១០:០៥នាទីព្រឹក ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២០ ស្ថិតនៅភូមិកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុបានអះអាងថា ផ្ទះ២ខ្នងជិតគ្នានោះគឺជាផ្ទះម្ដាយ និងកូនបង្កើត ម្ដាយមានឈ្មោះ យាយ លី រីឯកូនឈ្មោះ ធារី ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ ។ សូមរងចាំដំណឹងបន្ថែមបន្តិចទៀតនេះ!


