ព័ត៌មានជាតិ
សំណង់អាគារកម្ពស់៩ជាន់នៅជិតរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ដែលសង់ខុសបច្ចេកទេស រួចប្រេះស្រាំ ត្រូវអាជ្ញាធរវាយកម្ទេចជិតរួចរាល់ហើយ
BY Khmernote Media
May 6, 2020
ក្រុងព្រះសីហនុ-មន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុអោយឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់មួយកន្លែងកម្ពស់៩ជាន់ នៅជិតរង្វង់មូលតោ២ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ (ឈ្មោះផ្ទះនាគ) ដែលសាងសង់ខុសបច្ចេកទេស រួចប្រេះស្រាំ ហើយត្រូវបានអាជ្ញាធរតម្រូវអោយវាយកម្ទេចចោលវិញនោះ បច្ចុប្បន្នដំណើរការវាយកម្ទេចសំណង់អាគារមួយនេះ ជិតរួចរាល់ហេីយ។

បើតាមមន្ត្រីដដែលបញ្ជាក់ថា ជាគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កន្លងមកក្រៅពីសំណង់អាគារផ្ទះនាគមួយនេះ ក៍មានសំណង់អាគារមួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដែលអជ្ញាធររកឃើញថាសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស ដូចអ្វីដែលបានស្នើសុំ អាជ្ញាធរបានតម្រូវអោយម្ចាស់សំណង់វាយកម្ទេចចោលវិញជាបន្តបន្ទាប់ ដើម្បីការពារបង្ការខ្លាចមានការបាក់រលំ ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង