ព័ត៌មានជាតិ
អគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងសិប្បកម្មផលិតកេះស្នោរ ក្នុងស្រុកព្រៃនប់
BY Khmernote Media
May 7, 2020
ស្រុកព្រៃនប់-សមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅជួយពន្លត់ភ្លើងកំពុងឆេះរោងសិប្បកម្មផលិតកេះស្នោរ មួយកន្លែង នៅខាងលិចផ្សារត្រពាំងរពៅ ក្នុងឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលតាមអ្នកនៅក្បែរកន្លែងកើតហេតុប្រាប់ថា ភ្លើងបានចាប់ផ្តើមឆាបឆេះវេលា ម៉ោងជិត៤កន្លះល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ។ ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ ដែលនាំអោយមានអគ្គិភយ័នេះនៅឡើយ ក្នុងពេលដែលដំបូងៗ ភ្លើងឆេះរោងសិប្បកម្មនេះក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង