ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រីខ្មែរ ៣រូប ដែលចាញ់បោកមេខ្យល់នាំទៅប្រទេសចិន ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា

    BY Khmernote Media May 8, 2020
    ស្ត្រីខ្មែរ ៣រូប ដែលចាញ់បោកមេខ្យល់នាំទៅប្រទេសចិន ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា

    វៀតណាម ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តថាញ់ហ័រ និងខេត្តឡាំងសឺន វៀតណាម ជួយអន្តរាគមន៍ និងទទួលស្ត្រីខ្មែររងគ្រោះ ចំនួន៣រូប ដែលចាញ់បោកមេខ្យល់នាំទៅប្រទេសចិន ហើយបានឆ្លងដែនដោយខុសច្បាប់ចូលវៀតណាម តាំងពីចុងខែមីនា នេះបើតាមការផ្សាយរបស់ Royal Embassy of Cambodia in Vietnam នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

    ស្ថានទូតបានទិញសំបុត្ររថភ្លើង និងឧបត្ថម្ភថវិកាសម្រាប់ទទួលទានអាហារ ហើយបញ្ជូនពួកគាត់ ដោយចេញដំណើរពីក្រុងហាណូយ តាមរថភ្លើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ និងទៅដល់ទីក្រុងហូជីមីញ នៅថ្ងៃទី៧ ខែឧសភានេះ ដែលនៅទីនោះ ស្ថានកុងស៊ុលកម្ពុជា នឹងបញ្ជូនពួកគាត់បន្តតាមរថយន្តទៅកាន់ច្រកព្រំដែនម៉ុកបាយ-បាវិត។

    ស្ថានទូតបានផ្តាំផ្ញើដល់ស្ត្រីទាំងបីរូប សូមឈប់ចាញ់បោកមេខ្សល់ទៀត និងប្រាប់ដល់មិត្តភក្តិ ពីបទពិសោធន៍ដ៏លំបាកនេះ ហើយពេលទៅដល់មាតុប្រទេសវិញ ខិតខំកសាងខ្លួន ប្រកបមុខរបរតាមសមត្ថភាព៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay