ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញលិខិតព្រមាន និងផាកពិន័យ មន្ទីរសម្រាកព្យាបាល សុធារិទ្ធ បែកចាន ករណីយកថ្លៃសេវាព្យាបាលច្រើនលើស ខុសប្រក្រតី

    BY Khmernote Media May 8, 2020
    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញលិខិតព្រមាន និងផាកពិន័យ មន្ទីរសម្រាកព្យាបាល សុធារិទ្ធ បែកចាន ករណីយកថ្លៃសេវាព្យាបាលច្រើនលើស ខុសប្រក្រតី

    ករណីមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន បានយកថ្លៃសេវាព្យាបាលចំនួន $750 លើអ្នកជំងឺ 2នាក់ប្តីប្រពន្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួសស្រាល បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងផ្ទុះការរិះគន់ពេញបណ្តាញសង្គម ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺឯកឧត្តម ម៉ម ប៊ុនហេង ចេញលិខិតព្រមានមួយ ទៅកាន់ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន។

    យោងតាមលិខិតព្រមាន ដែលក្រុមការងារយើងទទួលបានមុននេះបន្តិចបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅលើករណីដែលបានយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួនខុសទៅនឹងសារាចរណែនាំរបស់ក្រសួង និងការយកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាតម្លៃច្បាស់លាស់ដាក់នៅក្នុងមន្ទីរសម្រាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន។ បន្ថែមពីលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន ផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay