ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល១សប្តាហ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចរកឃើញអ្នកបើកបរល្មើសច្បាប់ជិត ១៤ ០០០ករណី

    BY Khmernote Media May 8, 2020
    រយៈពេល១សប្តាហ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចរកឃើញអ្នកបើកបរល្មើសច្បាប់ជិត ១៤ ០០០ករណី

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះមានរយៈពេលមួយសប្តាហ៍ហើយ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

    ហើយក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣ ៩៦៨ ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០ ៨១៥ករណី ស្មើនឹង ៧៧% និងរថយន្តគ្រប់ប្រភេទចំនួន ៣ ១៥៣ករណី ស្មើនឹង២៣%។ ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ ៥២លើក ស្មើ ៥៤%  ស្លាប់ ២៤/៤០នាក់ ថយ ១៦នាក់ ស្មើ ៤០%  របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ ៥១.៣០%  ប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩។ បើប្រៀបធៀប ជាមួយសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤៣/៥៥លើក ថយ ១២លើក ស្មើ ២២%  ស្លាប់ ២៤/៣៥នាក់ ថយ ១១នាក់ ស្មើ ៣១%  របួស ៥៦/៥៨នាក់ ថយ ២នាក់ ស្មើ ៣% ។

    ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ជាំងឲ្យឃើញអំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់មានស្មារតីបន្តអនុវត្តភារកិច្ចកាន់តែសកម្មខ្លាំងក្លាថែមទៀត៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay