ព័ត៌មានជាតិ
ឃើញសម្រាមខ្លោចចិត្ត! សម្រាមពីពលរដ្ឋបោះចោលតាមអូរ ប្រឡាយ ហើយហូរតាមទឹកចុះមកសមុទ្រ រាយប៉ាយពេញឆ្នេរសមុទ្រ
BY Khmernote Media
May 9, 2020
ក្រុងព្រះសីហនុ- ក្រុមអ្នកសម្អាតបរិស្ថាន ចុះកើបសម្អាតសំរាម ដែលហូរតាមអូរ ពេលមានភ្លៀង ចូលមកលើឆ្នេរ ចុងអូរឈើទាល (អតីតដំណាក់ស្តេច) ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២០។ មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា សំរាមទាំងអស់នេះកើតឡើងពីពលរដ្ឋមួយចំនួនបោះចោលតាមអូរ ប្រឡាយ ហើយពេលមានភ្លៀងធ្លាក់ សំរាមទាំងអស់នេះក៍ហូរធ្លាក់តាមទឹក ចុះមកដល់សមុទ្រតាមអូរដែលអជ្ញាធរបានស្តារ កាយបើកផ្លូវទឹកអោយធំ។

មន្ត្រីដដែលថ្លែងបន្តថា ប្រសិនបើពលរដ្ឋដែលរស់នៅតាមក្បែរ អូរ ប្រឡាយ ចូលរួមវេចខ្ចប់សំរាម កុំបោះចោលចូលអូរ ប្រឡាយ បរិស្ថានក្នុងក្រុងព្រះសីហនុ នឹងរក្សាបានកាន់តែល្អ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង