សង្គម

បង្ហោះ Facebook ថាគេឡើងលុយគ្រប់គ្នា ចំណែកខ្លួនឯងថយចុះ២០ម៉ឺន គ្រាន់តែអត់នៅផ្ទះ២៤ថ្ងៃសោះ ពេលនេះអគ្គិសនីកម្ពុជា ចុះទៅដល់ផ្ទះ និងបកស្រាយថា…

BY
Khmernote Media
May 9, 2020

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានការរិះគន់ច្រើនទាក់ទងទៅនឹងអគ្គិសនីកម្ពុជា ដែលប្រជាពលរដ្ឋថាការប្រើប្រាស់របស់ពួកគាត់កើនឡើងខុសធម្មតា ប៉ុន្តែក្រុមការងារអគ្គិសនីកម្ពុជា បានធ្វើការយ៉ាងសកម្មទៅលើបញ្ហានេះ ដោយក្រុមការងារបច្ចេកទេស បានចុះទៅត្រួតពិនិត្យដល់ផ្ទះអតិថិជនតែម្តង និងរកឃើញថានាឡិកាស្ទង់គឺដំណើរការជាធម្មតា គ្មានភាពមិនប្រក្រតីនោះទេ។

ថ្មីៗនេះដែរមានម្ចាស់គណនី Facebook មួយឈ្មោះថា Srey Leak បានបង្ហោះអត្ថន័យមួយទាក់ទងនឹងអគ្គិសនីកម្ពុជា ដោយនាងបានលើកឡើងថា “គេកើនលុយគ្រប់គ្នា អែងនេះថយលុយវិញ ខែចាស់ប្រើអស់៧០ម៉ឺន ខែនេះប្រើអស់តែ៥០ម៉ឺនទេ តែឆ្ងល់ចេះខែនេះបិទកន្លែង២៤ថ្ងៃ ទៅស្រុកខ្លាចកូរ៉ូណា មកវិញឃើញក្រដាសភ្លើងហើយ ចង់ទៅតវ៉ាដែរតែមិនដឹងតវ៉ាតាមផ្លូវណាទេព្រោះតវ៉ាហើយគេថាមកពីខែវាក្តៅ អាលូវក្តៅក៏ក្តៅចុះតែនេះគ្មានអ្នកប្រើផងវាកើតតាមណា មិនមែនតែស្ករអីទេតែវាហួសចិត្ត”

ក្នុងនោះដែរក្រុមការងារអគ្គិសនីកម្ពុជា បានបកស្រាយថា៖ “អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ Srey Leak ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី YEM VANNAK ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២​០​២​០ វេលា​ម៉ោង​០៩:៣០នាទី ក្រុមការងារបានចុះ​ពិនិត្យ​ឃើញ​ថា ប្រព័​ន្ធ​នា​ឡិ​កា​ស្ទ​​ង់​ល្អ​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជាក់​ស្ដែ​ង​ខ្សែ​ហ្វា​ចូ​ល និង​ចេញ​​ត្រឹ​ម​ត្រូវ​ នាឡិ​កា​ស្ទ​​ង់​ដំណើ​រ​​​​​ការ​​ធម្មតា។ សម្ភារប្រើប្រាស់របស់​អតិថិជនមានម៉ាស៊ីនត្រជាក់ ០៤​គ្រឿ​ង​ (1.5HP ០៣គ្រឿង 1HP ០១គ្រឿង) ទូរទឹក​ក​ក ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង និង​ឧប​ក​រ​​ណ៍​​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។ អតិ​​ថិ​ជ​​​នទ​ទួ​ល​​​ស្គា​ល់​​ និ​ង​ឯក​ភា​ព​​លើ​ល​​​ទ្ធ​​​​​​ផ​ល​នៃ​ការត្រួ​​​តពិ​និ​ត្យ​របស់​ក្រុម​កា​រ​ងា​រ​។​

ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹង​ការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនង​ទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃ​ការដោះស្រាយ។ អាស្រ័យ​ហេតុនេះ​សូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ”

Share This Post: