ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន យកថវិកាទៅប្រគល់ជូនជនរងគ្រោះ ដែលត្រូវពេទ្យទារថ្លៃខ្ពស់ពេក និងនាំពួកគាត់ទៅព្យាបាលអោយជាសះស្បើយ ដោយឥតគិតថ្លៃ

    BY Khmernote Media May 9, 2020
    លោកជំទាវ ឱ វណ្ណឌីន យកថវិកាទៅប្រគល់ជូនជនរងគ្រោះ ដែលត្រូវពេទ្យទារថ្លៃខ្ពស់ពេក និងនាំពួកគាត់ទៅព្យាបាលអោយជាសះស្បើយ ដោយឥតគិតថ្លៃ

    នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន អនុរដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានចុះទៅជួបផ្ទាល់ជាមួយជនរងគ្រោះដែលត្រូវបាន ពេទ្យសុធារិទ្ធបែកចាន ទារថ្លៃព្យាបាលខ្ពស់ហួស និងបានប្រគល់ជូនថវិកា ១លាន៨សែនរៀលជូនពួកគាត់វិញផងដែរ។

    គួរបញ្ជាក់ផងដែរថាជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា ជាមួយលោក សុំ សុខណា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនថ្លៃ ស្ថិតនៅភូមិព្រៃសំព័ណ សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហើយពួកគាត់ទាំងពីរនាក់នោះ មានឈ្មោះ ម៉ា រ៉ាវី ភេទស្រី អាយុ៤១ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ មឿន សុភា អាយុ៤៣ឆ្នាំ រស់នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អ្នកទាំងពីរ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោងប្រមាណ៥រសៀល ថ្ងៃទី៦ ឧសភា ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥១( ជនរងគ្រោះ មិនចាំទីតាំង)។

    លើសពីនេះទៅទៀតជនរងគ្រោះទាំងត្រូវបានទទួលការព្យាបាលដោយឥតគិតថ្លៃរហូតជាសះស្បើយថែមទៀតផង ដែលទាំងអស់ជាការរ៉ាប់រងរបស់ក្រសួងសុខាភិបាល ខណៈដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញលិខិតព្រមាន និងធ្វើការផាកពិន័យលើមន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន ផងដែរកាលពីម្សិលមិញនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay