ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញស្នាប់ដៃមួយ ដែលពាក់ព័ន្ធករណីប្លន់សម្លាប់កុមារីអាយុ ៧ឆ្នាំ

    BY Khmernote Media May 9, 2020
    ក្រុមអ្នកជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញស្នាប់ដៃមួយ ដែលពាក់ព័ន្ធករណីប្លន់សម្លាប់កុមារីអាយុ ៧ឆ្នាំ

    ខេត្តពោធិ៍សាត់៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Child Protection Unit បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង៤ និង៣០នាទីល្ងាច សាកសពរបស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួសពីការវាយប្រហាររហូតដល់ស្លាប់នៅក្នុងដុប នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះមិនមានស្លៀកខោ និងមានចងខ្សែ។ CPU បានទទួលដំណឹង ហើយក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។

    កន្លែងកើតហេតុ និងសាកសពត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជនសង្ស័យភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ យើងបានកត់សម្គាល់ថាជនរងគ្រោះបានបាត់គ្រឿងអលង្ការតម្លៃ $១៥០។

    ក្រុមការងាររបស់ CPU បានបន្តធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងប្រមូលភ័ស្តុតាង និងសំណាក DNA ពីច្រើនកន្លែង ថែមទាំងផ្ទះជនសង្ស័យ និងបុគ្គលមួយចំនួន។ “យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើអោយប្រាកដថាយើងនឹងផ្តន្ទាទោសជនល្មើសពីបទល្មើសដ៏កំសាកមួយនេះ ដែលបានប្រព្រឹត្តទៅលើកុមារដែលមិនអាចការពារខ្លួនឯងបាន។ ស្នាមរបួសដែលមាននៅលើដងខ្លួនសាកសពមានស្ថានភាពធ្ងន់ធ្ងរ។ ទោសដែលសាកសមបំផុតគឺបទឃាតកម្មដោយអំពើឃរឃៅ ដែលមានទោសជាប់ពន្ធនាគាអស់មួយជីវិត ហើយយើងនឹងព្យាយាមទទួលលទ្ធផលនេះអោយបាន៕

    ប្រភព៖ Child Protection Unit

    Share This Post:
    MPO4D jitutoto mpo4d Mpoplay