ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ រកឃើញចម្លាក់ថ្មសត្វអណ្តើក ចំនួន២ (មានគ្របនៅពីលើ) និងគ្រាប់ខ្វាតពណ៌ស(គ្រីស្តាល់)ជាច្រើនគ្រាប់ ដែលបងប្អូនច្រលំថាជាគ្រាប់ពេជ្រ

    BY Khmernote Media May 9, 2020
    ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ រកឃើញចម្លាក់ថ្មសត្វអណ្តើក ចំនួន២ (មានគ្របនៅពីលើ) និងគ្រាប់ខ្វាតពណ៌ស(គ្រីស្តាល់)ជាច្រើនគ្រាប់ ដែលបងប្អូនច្រលំថាជាគ្រាប់ពេជ្រ

    កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ។ ចំណែកនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច។

     

    នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតពណ៌ស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតពណ៌ស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតពណ៌ស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។ សូមរម្លឹកថាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay