ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរស២នាក់ រកឃើញកាំភ្លើង AK-47 កែសំបកស៊េរីទំនើប​១ដើម ក្នុងរថយន្ត នៅគោលដៅ​ត្រួតពិនិត្យ​ ផ្លូវ២៧១

    BY Khmernote Media May 10, 2020
    ឃាត់ខ្លួនបុរស២នាក់ រកឃើញកាំភ្លើង AK-47 កែសំបកស៊េរីទំនើប​១ដើម ក្នុងរថយន្ត នៅគោលដៅ​ត្រួតពិនិត្យ​ ផ្លូវ២៧១

    រាជធានី​ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន ដាក់គោលដៅត្រួតពិនិត្យ​ និងរឹតបន្តឹង និងឆែកជាតិអាកុល លើអ្នកបើកបរយានយន្ត​ ប្រទះឃើញបុរស២នាក់​ បើករថយន្ត១គ្រឿងឆែករកឃើញរក្សាទុកកាំភ្លើងម៉ាកAK-47 (កែសំបកឡើងទំនើប​) ចំនួន១ដើម គ្មានលិខិតស្នាម នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខ​ក្លឹបហាត់ប្រាណភ្នំពេញស្ព័ត លើកំណាត់ផ្លូវ​២៧១​ ​​ស្ថិតក្នុងសង្កាត់​ទួល​ទំពួង​២ ​ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ លី ហរអាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវB១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ​ការរក្សាអាវុធ ម៉ាកAK-47 ផលិតកាលពីឆ្នាំ១៩៦៥ នៅប្រទេសសូវៀត គ្មានលិខិតស្នាម និងគ្មានការអនុញ្ញាត កាំភ្លើងនេះត្រូវបានយកមក កែសំបកថ្មី (Upgrade)។

    មន្ត្រីនគរបាលបានឲ្យ​ក្រុមការងារ​ខ្មែរណូតដឹងថា នៅមុនកើតហេតុ កម្លាំងចម្រុះរបស់​អធិការដ្ឋាន​នគរបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ និងឆែកជាតិអាល់កុល ទៅលើអ្នកបើកបរយានយាន្តលើផ្លូវសាធារណៈ នៅចំណុច​គោលដៅខាងលើ​ ក្រោយមកក៏បានឃាត់រថយន្តព្រូសមួយគ្រឿង ជិះគ្នា២នាក់ ដើម្បីសុំធ្វើការត្រួតពិនិត្យ​ឆែកឆេរ​ ជាក់ស្ដែងរកឃើញកាំភ្លើង ម៉ាក AK-47 ១ដើម ។

    ក្រោយមកតាមការបំភ្លឺរបស់ឈ្មោះ លី ហរអាង បានប្រាប់ថា មានបងធម៌ ខ្ញុំ ម្នាក់ឈ្មោះ ប៉េ ស៊ីណា ភេទប្រុស មុខរបរយោធាម្នាក់ ឋានៈវរសេនីយ៍ទោ បានឲ្យខ្ញុំយកអាវុធនេះទៅឲ្យគាត់ នៅផ្ទះម្តុំសំណង់១២ ខ្ញុំបាទក៏បបួលប្អូនប្រុសរបស់ខ្ញុំទៅជាមួយបានជាគ្នា លុះចេញពីហ្គារ៉ាស់ជួសជុលរថយន្ត នៅផ្លូវ៣៧១ រួចបត់តាមផ្លូវ២៧១ មកដល់ចំណុចភ្នំពេញ ស្ពតក្លឹប ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញតែម្តង ។

    បច្ចុប្បន្នជនសង្ស័យម្នាក់ដែលជាប្អូនប្រុសមិនពាក់ព័ន្ធទេ បានឲ្យត្រឡប់ទៅវិញ ដោយមានក្រុមគ្រួសារមកធានា ។ ចំណែកអ្នកបើករថយន្ត បាននាំមកអធិការខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត ។

    សម្ភារដកហូតអាវុធវែងចំនួន០១ដើម ម៉ាកAK-47 ផលិតនៅប្រទេសសូវៀត នៅឆ្នាំ១៩៦៥ លេខអាវុធ CT1528 និងរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BB-0715 ។

    បច្ចុប្បន្ន​ជនសង្ស័យ​ និងវត្ថុតាង​ត្រូវបានកម្លាំងនគរបាល​ព្រហ្មទណ្ឌខណ្ឌចំការមន​ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​តាមនីតិវិធីច្បាប់​ ៕​

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay