ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឡើងគាស់ដំបូលលើកទាំងធុងហ្គាស និងម៉ាស៊ីនផ្សារកាត់ដែក ឡើងផ្សារកាត់ដែកបង្អូច ហាងលក់ទូរស័ព្ទជាលើកទីពីរ ប្រមូលយកទូរស័ព្ទទំនើបៗជាង២០គ្រឿង គិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ

    BY Khmernote Media May 11, 2020
    ឡើងគាស់ដំបូលលើកទាំងធុងហ្គាស និងម៉ាស៊ីនផ្សារកាត់ដែក ឡើងផ្សារកាត់ដែកបង្អូច ហាងលក់ទូរស័ព្ទជាលើកទីពីរ ប្រមូលយកទូរស័ព្ទទំនើបៗជាង២០គ្រឿង គិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ

    ក្រុងតាខ្មៅ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាព គាស់ហាងលក់ទូរស័ព្ទដៃ “ឆាយហេងថ្មី លក់ទូរស័ព្ធដៃ” ដោយគាស់ដំបូលចូលទៅខាងក្នុង លើកទាំងធុងហ្គាស និងម៉ាស៊ីនផ្សារកាត់ដែក ឡើងទៅសម្ងំផ្សារ និងកាត់ដែកបង្អួចពីរជាន់ ចូលទៅលួចទូរស័ព្ទអស់ជាច្រើនគ្រឿង ខណៈម្ចាស់ហាងមិនដឹងទាល់តែសោះ ទាល់តែបើកកាមេរ៉ាសុវត្ថិភាពទើបដឹង។

    តាមរយៈវិដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យបានធ្វើសកម្មភាពតាំងពីមុនរំលងអាធ្រាត្រ ដោយគាស់ដំបូលចូលទៅខាងក្នុង លើកទាំងធុងហ្គាស និងម៉ាស៊ីនផ្សារកាត់ដែក យកទៅទុកនៅសំយាបខាងមុខ លុះម៉ោង០០:៤០នាទីឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ទើបធ្វើសកម្មភាព ផ្សារនិងកាត់ដែកបង្អួច២ជាន់នោះចូលទៅគាស់សោទ្វារមួយតង់ទៀតបានរួចរាល់អស់ហើយ តែមិនទាន់ចូលលួចនៅឡើយ។

    បើតាមសម្ដីបងប្រុសម្ចាស់ហាងកើតហេតុបានប្រាប់តាមទូរស័ព្ទអោយបងម៉េង ក្រុមការងារខ្មែរណូតយើងដឹងថា លុះមកដល់ម៉ោង០៧:៣០នាទីយប់ថ្ងៃដដែល ខណៈពេលប្អូនរបស់គាត់បិទហាងហើយចាក់សោទ្វារមកញាំបាយនៅហាងមួយទៀត ស្រាប់តែជនសង្ស័យបានឡើងទៅធ្វើសកម្មភាពម្ដងទៀត ដោយចូលទៅប្រមូលយកទូរស័ព្ទដៃទំនើបៗបានជាច្រើនគ្រឿង រួចប្រញាប់ប្រញាល់គេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកសម្ភារៈ ធុងហ្គាសធំល្មមចំនួន១, និងបំពង់ហ្គាសចំនួន១ធុង, និងឧបករណ៍ផ្សារនិងកាត់ដែកមួយចំនួនទៀត ។

    សូមបញ្ជាក់ថា សកម្មភាពគាស់ហាងលក់ទូរស័ព្ទដៃ “ឆាយហេងថ្មី លក់ទូរស័ព្ធដៃ” ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ជាលើកទី២ហើយ ដែលបាត់បង់សម្ភារៈរួមមាន ៖ ទូរស័ព្ទស៊េរីទំនើប ជាង២០គ្រឿង (មានម៉ាក iPhone + ម៉ាក Samsung ផ្សេងៗទៀត) គិតជាទឹកប្រាក់ជាង៨ពាន់ដុល្លារ ។

    ដោយលើកទី១ កើតឡើងកាលពីវេលាម៉ោង០១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ដោយបាត់បង់សម្ភារៈរួមមាន ៖ ទូរស័ព្ទស៊េរីទំនើប ៦៧គ្រឿង (មានម៉ាក iPhone + ម៉ាក Samsung + ម៉ាក Oppo + ម៉ាកHuawei) គិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ ។

    បច្ចុប្បន្នក្រោយទទួលបានព័ត៌មានករណីនេះ ផ្នែកយុត្តិធម៌ នៃអធិការដ្ឋានក្រុងតាខ្មៅ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកនាយប៉ុស្តិ៍តាខ្មៅ បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ កំណត់រកមុខសញ្ញា ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay