ព័ត៌មានជាតិ
កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស បានឃាត់ខ្លួនបុរសម្នាក់ឆែករកឃើញថ្នាំញៀន៩កញ្ចប់តូច
BY Khmernote Media
May 11, 2020
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃើញជិះម៉ូតូតាមផ្លូវតែឯងកណ្ដាលយប់ស្ងាត់ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ តែមិនព្រមឈប់ បែរជាព្យាយាមជិះរត់រហូតដល់ចំណុចស្រះត្រីផ្លូវ ក៏ត្រូវបានកម្លាំងស្ទាក់ឃាត់បាន ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ០៦កញ្ចប់ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរបន្តតែម្ដង។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជាប់ស្រះចិញ្ចើមត្រីមួយកន្លែង ស្ថិតតាមផ្លូវបេតុង(អត់លេខ) ក្នុងភូមិព្រៃកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕





អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត