ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលប៉ុស្តិ៍និរោធ ចេញល្បាតពេលរាត្រី បានឃាត់ខ្លួនបុរសម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀន ១០កញ្ចប់តូច

    BY Khmernote Media May 12, 2020
    កម្លាំងនគរបាលប៉ុស្តិ៍និរោធ ចេញល្បាតពេលរាត្រី បានឃាត់ខ្លួនបុរសម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀន ១០កញ្ចប់តូច

    រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធ ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីឃើញដើរតាមផ្លូវតែម្នាក់ឯងទាំងយប់អាធ្រាត្រទៅហ់យ ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានហៅឃាត់សុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀន ១០កញ្ចប់ ដែលលាក់ក្នុងប្រអប់ពណ៌ផ្កាឈូក ក្នុងកញ្ចប់បារី ទើបចាប់វាយខ្នោះនាំយកទៅសាកសួរភ្លាមៗ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុង ក្នុងភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    បើតាមសម្ដីកម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធ បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺក្រោយទទួលបានផែនការក្នុងការរក្សា ការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមានការណែនាំពីលោកវរសេនីយ៍ឯក ម៉ៅ សឺត អធិការនគរបាលខណ្ឌច្បារអំពៅនោះ កម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហោ ស៊ីលីហ៊ូវ នាយប៉ុស្តិ៍រដ្ឋបាលនិរោធ និងលោកវរសេនីយ៍ត្រី ឡូ ភារម្យ អធិការរងទទួលផែនគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋនាពេលរាត្រី ខណៈពេលដែលកំពុងល្បាតមកដល់ចំណុចខាងលើ បានប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវតែម្នាក់ឯង ក្រវាលមុខផ្ទះប្រជាពលរដ្ឋ ពាក់កណ្ដាលអាធ្រាត្រទៅហើយ ទើបមានការសង្ស័យកម្លាំងល្បាត ក៏បានហៅសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១០កញ្ចប់ ដែលទុកក្នុងប្រអប់ពណ៌ផ្កាឈូក លាក់ក្នុងកញ្ចប់បារី MEVIUS ទើបសមត្ថកិច្ចចាប់វាយខ្នោះឃាត់ខ្លួននាំយកទៅសាកសួរភ្លាមៗតែម្ដង។

    ក្រោយពីធ្វើការសាកសួរ ជនសង្ស័យមានឈ្មោះ ហ៊ុន ប៊ុនឡូ ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិកោះនរា ឃុំនិរោធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសុំណំរឿងចាត់ការបន្តតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay