សង្គម

កុំច្រលំឲ្យសោះ! នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បញ្ជាក់ថា វិក័យប័ត្រ ឬលិខិតបញ្ជាក់ ដែលចេញពីសាលាបង្រៀនបើកបរ គឺមិនមែនជាបណ្ណបើកបរនោះទេ និងមិនអាចប្រើប្រាស់បានឡើយ

BY
Khmernote Media
May 12, 2020

យោងតាមការបញ្ជាក់របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះបានឲ្យដឹងថា វិក័យប័ត្រ ឬលិខិតបញ្ជាក់ ដែលចេញពីសាលាបង្រៀនបើកបរ គឺ មិនមែនជាបណ្ណបើកបរ នោះទេ ដូចនេះ គឺមិនអាចប្រើប្រាស់បានទេ។

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បញ្ជាក់ផងដែរថា កន្លងមកឃើញបងប្អូនសាធារណជនមានការភាន់ច្រលំ។ ក្នុងករណីនេះដែរ ខាងនាយកដ្ឋានបានអញ្ជើញខាងសាលាបង្រៀនបើកបរ មកធ្វើការណែនាំឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងនេះ (បានធ្វើការណែនាំចំនួន២ សាលាហើយ)។

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមថ្លែងអំណរគុណចំពោះបងប្អូនសាធារណជន ដែលបានផ្ដល់ដំណឹងទាំងនេះ មកឲ្យនាយកដ្ឋានឲ្យបានដឹង និងបានចាត់វិធានការបានទាន់ពេលវេលា។ សូមបន្តនូវការផ្តល់ព័ត៌មាន និងកិច្ចសហការ នេះមកយើងខ្ញុំបន្តទៀត! សូមអរគុណ៕

ប្រភព៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

Share This Post: