ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ជិះម៉ូតូវ៉ាជែងចូលគន្លងម្ខាងទៀត ជ្រុលទៅបុករថយន្ត បណ្តាលឲ្យដួលបោកក្បាល ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល

    BY Khmernote Media May 13, 2020
    បុរសម្នាក់ជិះម៉ូតូវ៉ាជែងចូលគន្លងម្ខាងទៀត ជ្រុលទៅបុករថយន្ត បណ្តាលឲ្យដួលបោកក្បាល ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រ ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរសម្រាកព្យាបាល សួគា៍ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចទល់មុខបុរីហាយលែនស៊ីធី លើកំណាត់ផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សពបុរសរងគ្រោះមានឈ្មោះ ហួត វាសនា អាយុ២៣ឆ្នាំ មុខរបរជាងទង ស្នាក់នៅភូមិតាលន់ ឃុំលន់ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AB-9610 ជាមធ្យោបាយ ។

    អ្នកបើកបររថយន្តបង្កឈ្មោះ ស្រេង ហុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីនគរបាលនៅការិយាល័យសន្តិសុខឯកជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ជាអ្នកបើករថយន្តម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ១៩៩៨ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2S-2945 ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

    យោងតាមសាក្សីដែលជាអ្នកឃើញហេតុការណ៍បានរៀបរាប់ប្រាប់ថា នៅគេបានឃើញ បុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែបុរសជាជនរងគ្រោះ បានបើកម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត បានវ៉ាជែងរថយន្ដមួយគ្រឿងទៀត(មិនចាំម៉ាក) ចូលទៅគន្លងផ្លូវម្ខាងទៀត ហើយក៍ជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសជាអ្នកបើករងរបួសបែកក្បាលហូរឈាម ទាំងពាក់មួកសុវត្ថិភាព សន្លប់បាត់ស្មារតីក្នុងថ្លុកឈាម ។ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងល្បាតប៉ុស្តិ៍បឹងទំពុនទី២ ជួយអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលសួគា៍ តែពេលទៅដល់មន្ទីរពេទ្យ ជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់តែម្តង ។

    ដោយឡែកខាងរថយន្តភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក រួមទាំងប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅ ធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន២ ជាបឋមផងដែរ ។ ក្នុងហេតុការណ៍នេះដែលរឿងចម្លែកនោះគឺ ខណៈមានរថយន្តដឹកសពរបស់ឈ្មោះ ឌី បែរជាដឹកសពជនរងគ្រោះ លាក់មិនអោយអ្នកសារព័ត៌មានថតរូបទៅវិញ ។ ដោយសារតែរថយន្តដឹកសពខាងលើ ពុំមានបិទស្លាកឡូហ្គោ ពុំមែនជាអង្គភាពពេទ្យ ឬគ្លីនិកឯកជនណាមួយទេ គឺរបស់ឈ្មោះ ងួន ប្រាក់ធី ហៅឌី ដែលទិញរថយន្តយកមកចាប់បំពាក់សឺរ៉ែនសង្គ្រោះ សម្រាប់ស៊ីឈ្នួលដឹកសព តែមិនដឹងថា មានច្បាប់អនុញាតិត្រឹមត្រូវដែលឬទេ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញបានចុះទៅកន្លែងធ្វើការកើតហេតុ រួចហើយក៍បានទាក់ទង រកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។ ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay