ខ្មែរណូត

ស្វែងរក

  • សង្គម

    អស់ចម្ងល់! ក្រសួងបញ្ជាក់ថា អាយុប៉ុន្មានអាចធ្វើបណ្ណបើកបរប្រភេទណាបាន ហើយអាចមានសិទ្ធិបើកបរដល់អាយុច្រើនបំផុតប៉ុន្មាន

    BY Khmernote Media May 13, 2020
    អស់ចម្ងល់! ក្រសួងបញ្ជាក់ថា អាយុប៉ុន្មានអាចធ្វើបណ្ណបើកបរប្រភេទណាបាន ហើយអាចមានសិទ្ធិបើកបរដល់អាយុច្រើនបំផុតប៉ុន្មាន

    យោងតាមការចុះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្តីពី “សុពលភាពបណ្ណបើកបរ និងការកំណត់ អាយុអ្នកបើកបរ” បានអោយដឹងថា ចំពោះអ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទ មានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ ហើយបើចង់បើកបរបន្តទៀតត្រូវធ្វើការពិនិត្រសុខភាព និងប្តូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល២ឆ្នាំម្តង។

    ក្នុងនោះដែរក្រសួងក៏បានបញ្ជាក់ផងដែរថា ចំពោះបណ្ណបើកបរប្រភេទ “ក” “ខ” មានសុពលភាពត្រឹម១០ឆ្នាំប៉ុណ្ណោះ ហើយចំពោះបណ្ណបើកបរប្រភេទ “គ” “ឃ” “ង” មានសុពលភាពត្រឹម ៥ឆ្នាំប៉ុណ្ណោះ។ ចំពោះអ្នកដែលចង់ធ្វើបណ្ណបើកបរប្រភេទ “ក” និង “ខ” ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ចំណែកប្រភេទ “គ” និង “ឃ១” ត្រូវមានអាយុយ៉ាងតិច២២ឆ្នាំ និងប្រភេទ “ឃ២” និង “ង” ត្រូវមានអាយុយ៉ាងតិច២៤ឆ្នាំ៕

    Share This Post: