ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ ស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ រិទ្ធិ សែន ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឱ្យកើតមានអំពើហិង្សា

    BY Khmernote Media May 13, 2020
    ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណ ស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ រិទ្ធិ សែន ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឱ្យកើតមានអំពើហិង្សា

    កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណគេហទំព័រ ឈ្មោះ រិទ្ធិ សែន និងស្ថានីយវិទ្យុ FM99.75MHz ដែលមានលោក សុខ ឧត្តម ជាម្ចាស់។ ការសម្រេចលុបអាជ្ញាបណ្ណនេះដែរ ធ្វើឡើងក្រោយពេលដែលម្ចាស់គេហទំព័ររូបនេះបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើសពូជសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

    គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្រសួងព័ត៌មានបានធ្វើការលុបអាជ្ញាបណ្ណ អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានបំផ្លើស ញុះញង់ និងរំលោភលើវិជ្ជាជីវៈអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ ខណៈពេលដែលអ្នកសារព័ត៌មានល្បីៗមួយចំនួនទៀតត្រូវបាន ក្រសួងហៅទៅធ្វើការអប់រំណែនាំ ២ ទៅ ៣ដងរួចមកហើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay