សង្គម

ស្នងការខេត្តកំពត ពន្យល់ដើមហេតុដែលនាំអោយម្ចាស់ចំការធូរ៉េន ទារសំណង១ពាន់ដុល្លារ ពីក្រុមក្មេងៗចូលលួចធូរ៉េនគាត់

BY
Khmernote Media
May 27, 2020

ករណីក្រុមក្មេងៗចូលលួចធូរ៉េននៅក្នុងខេត្តកំពត បានក្លាយជាប្រធានបទក្តៅមួយដែលមហាជននាំគ្នាលើកឡើងពេញបណ្តាញសង្គម Facebook ដោយសារតែក្រុមក្មេងៗទាំងនោះចូលលួចធូរ៉េនមួយផ្លែ ដើម្បីហូប តែត្រូវបានម្ចាស់ចំការតាមទាន់និងធ្វើការទាមទារសំណង១ពាន់ដុល្លារ។ ការទាមទារសំណង១ពាន់ដុល្លារនេះដែរ បានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ហើយថ្មីៗនេះដោយយោងតាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានអោយដឹងថា៖

“សូមជំរាបជូនសាធារណៈជនអោយបានជ្រាបថា មិនមានការសងប្រាក់ $ 500 ដល់ម្ចាស់ចំការធុរ៉េន ដែលក្មេងៗលួចបេះហូបមួយផ្លែនោះទេ។ បើសិនជាមានខ្ញុំជាអ្នកសងប្រាក់ទៅក្រុមគ្រួសារក្មេងនោះវិញ។ បងៗមិនមែនជាអ្នកធ្វើចំការ គឺមិនយល់នោះទេ ផ្លៃធុរ៉េនថ្លៃ មួយផ្លែខ្លះជិត ១០ មុឺនរៀលក៏មាន ខែដែលមិនសំបូរមួយគីឡូជិត ៤ មុឺនរៀលក៏មាន។ ម្ចាស់ចំការគាត់ត្រូវគេលួចច្រើនលើក ច្រើនសារ លើកនេះគាត់ទាន់ក៏គិតថាក្រុមក្មេងនេះជាអ្នកលួចកន្លងមក ទើបគាត់ទារសង។ ខ្ញុំសូមជំរាបជូនថាពាក្យថាលួចគឺវាខុសបាត់ទៅហើយ ក៏ប៉ុន្តែក្នុងនាមសមត្ថកិច្ចនៅពេលប្រជាពលរដ្ឋប្តឹងគឺយើងត្រូវធ្វើការសួរនាំជាមុនសិន។ ករណីគាត់បេះយកមួយផ្លែព្យុះសនកម្មមិនដល់ថ្នាក់ត្រូវជាប់ទោសនោះទេ ហេតុដូចច្នេះខ្ញុំបានអប់រំនិងអោយឪពុកម្តាយធានាយកទៅវិញ។ ពាក់ពន្ធ័ការទារសំណងគឺជាសិទ្ធរបស់ម្ចាស់ចំការ ក៏ប៉ុន្តែនៅពេលដែលយើងខ្ញុំពន្យល់ណែនាំគាត់ក៏ឈប់ទារសំណង ។ ដំណាំធុរ៉េនពិបាកថែរទាំណាស់ មិនមែនដូចដាំស្វាយ ដាំដូងនោះទេ។”

Share This Post: