ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្តីប្រពន្ធ២នាក់ត្រូវបានចោលឆក់កាបូបលុយអស់ជាង១លានរៀល នៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិច ហើយគេចខ្លួនបាត់ស្រមោល

    BY autoadmin June 5, 2020
    ប្តីប្រពន្ធ២នាក់ត្រូវបានចោលឆក់កាបូបលុយអស់ជាង១លានរៀល នៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិច ហើយគេចខ្លួនបាត់ស្រមោល

    ភ្នំពេញ៖ ប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នា ត្រលប់មកពីមុខវាំង ដោយគោលបំណងទៅផ្ទះនៅម្តុំផ្សារដេប៉ូ ខណៈពេលដែលជិះម៉ូតូតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយទំនងរាងស្ងាត់គ្មានមនុស្សក៏បានលេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច រួចនាំគ្នីគ្នាបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទី យប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ជិតនឹងចំណតរថយន្តក្រុងជាប់របងស្តាតអូឡាំពិច ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

    បុរសដែលជាប្តីបានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់ខ្លួនឈ្មោះ ដួង នាង អាយុប្រហែលជាង៤០ឆ្នាំ មុនពេលកើតហេតុ បានឌុបគ្នាដើរលេងនៅម្តុំសួនច្បារមុខវាំង ហើយបានត្រលប់មកផ្ទះនៅម្តុំផ្សារដេប៉ូវិញ លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស មិនចាំស្លាកលេខបានជិះមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយ ដែលទុកនៅពីខាងមុខប្រពន្ធ (ចន្លោះកណ្តាល) រួចជិះគេចខ្លួនបាត់ស្រមោល។

    ប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានព្យាយាមរាយការណ៍ជូនទៅសមត្ថកិច្ចជាង៣០នាទីទើបមានវត្តមានសមត្ថកិច្ចមកដល់កន្លែងកើតហេតុចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។ ចំណែកទ្រព្យសម្បត្តិនៅក្នុងកាបូបនោះរួមមានអត្តសញ្ញាណប័ត្រ លុយខ្មែរមួយចំនួន និងខ្សែដៃ សរុបជាលុយជាង១លានរៀល។ ក្រោយពេលកើតហេតុ២នាក់ប្តីប្រពន្ធ បានត្រឹមឌុបគ្នាទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post: