សង្គម

ទឹកចិត្តខ្មែរជួយខ្មែរ ! លោកជំទាវ ហ៊ុន ស៊ីណាត ឃើញពលរដ្ឋជួបគ្រោះថ្នាក់តាមផ្លូវគ្មានអ្នកជួយ គាត់ក៏ជួយអន្តរាគមន៍រហូតបានសម្រេច

BY
Khmernote Media
June 5, 2020

នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ នេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរតាមដងផ្លូវ ក៏ប្រទះឃើញពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍រអិលរថយន្តធ្លាក់ចូលក្នុងចំការអំពៅ តែគ្មានអ្នកជួយ។ ឃើញដូចនេះលោកជំទាវ ក៏បានជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជួយអូស ឡានបាឡែន មួយគ្រឿងនោះអោយឡើងលើផ្លូវបានសម្រេចវិញ។

បើតាមការរៀបរាប់របស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើប​ណ្តាញសង្គម Facebook បានអោយដឹងថា “ទឹកចិត្តខ្មែរជួយខ្មែរដែលរស់ក្រោមដំបូលសន្តិភាពរបស់អ្នកម៉ែ Sinath Hun Sinath Hun ពេលឃើញប្រជាពលរដ្ឋជួបបញ្ហាគ្រោះថ្នាក់តាមដងផ្លូវដោយរថយន្តធ្លាក់ផ្លូវចូលចំការអំពៅ អ្នកម៉ែមិនមើលនិងភ្នែកនោះទេ អ្នកម៉ែសុខចិត្តចុះជួយអន្តរាគមន៌រហូតបានសំរេច ។ បេះដូងដ៌ល្អ ទង្វើដ៏គួរអោយគោរពនេះហើយទើបធ្វើអោយខ្ញុំកាន់តែគោរពអ្នកម៉ែទ្វេរដង។”

Share This Post: