អាសូរណាស់! ក្មេងស្រីម្នាក់លេងកន្ត្រៃម្នាក់ឯង បណ្តាលឲ្យកន្ត្រៃចាក់ចំបំពង់កហូរឈាមអស់១ម៉ោងទើបមានអ្នកដឹងបញ្ចូនទៅមន្ទីរពេទ្យ តែអកុសលនាងតូចស្លាប់ទៅហើយ (មានវីដេអូ)
- BY
- autoadmin
- June 6, 2020
កាលពីពេលថ្មីៗនេះមានករណីក្មេងស្រីម្នាក់បានបាត់បង់ជីវិត ដោយសារការធ្វេសប្រហែសមួយពេលរបស់អាណាព្យាបាល ដែលបណ្ដាលឱ្យក្មេងស្រីបាត់បង់ជីវិតបន្ទាប់ពីលេងកន្ត្រៃម្នាក់ឯង ហើយត្រូវកន្រ្តៃចាក់ចំបំពង់កយ៉ាងជ្រៅ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ពេជ្រ ពន្លឺ ដែលត្រូវម្ដាយមីងរបស់កុមារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា កុមារីរងគ្រោះបានលេងកន្រ្តៃម្នាក់ឯង ពេលដែលអាណាព្យាបាលមិននៅ បណ្ដាលឱ្យកន្រ្តៃចាក់ចំបំពង់ក ហូរឈាមអស់រយៈពេលមួយម៉ោង ទើបអាណាព្យាបាលកុមារីរងគ្រោះ បញ្ចូនទៅកាន់មន្ទីពេទ្យដែរ តែជាអកុសលកុមារីនោះត្រូវបានបាត់បង់រួចទៅហើយ។
នេះជាមេរៀនមួយសម្រាប់អ្នកចូលចិត្តទុកក្មេងៗឱ្យលេងម្នាក់ឯង ជាពិសេសអាណាព្យាបាលដែលមិនបានចាប់អារម្មណ៍ទៅលើសំភារៈដែលមុតស្រួច ដែលពួកគាត់ច្រើនតែប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន និងមិនត្រូវទុករបស់ដែលមុតស្រួចនៅជិតកុមារនោះទេ ត្រូវដាក់ឱ្យឆ្ងាយបំផុតពីដៃរបស់កូនតូចៗ។ ចង់ជ្រាបច្បាស់សម្ដីរបស់ម្ដាយមីងកុមារីរងគ្រោះ សូមមើលវីដេអូរៀបរាប់របស់គាត់អំឡុងពេលត្រឡប់មកវិញខាងក្រោមនេះ៖
Posted by ពេជ្រ ពន្លឺ on Wednesday, 3 June 2020
ប្រភព ៖ ហ្វេសប៊ុក
- Share This Post: