សង្គម

ឃាត់ឡានព្រះសង្ឃ ដកហូតផ្លាកលេខ “បាត់ដំបង វត្តម្លប់ពោធិព្រឹក្ស” ហើយអោយធ្វើកិច្ចសន្យាថែមទៀត

BY
Khmernote Media
June 7, 2020

រថយន្តមួយចំនួនដែលជាយានយន្តបម្រើព្រះសង្ឃនៅតាមវត្ត គេតែងតែឃើញប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ដោយប្រើអក្សរវត្តនានា ជាស្តែងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបង បានធ្វើការឃាត់ឡានព្រះសង្ឃមួយអង្គដែលបានប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឈ្មោះថា “បាត់ដំបង វត្តម្លប់ពោធិព្រឹក្ស” ដោយធ្វើការដកហូតផ្លាកលេខ ហើយអោយម្ចាស់ធ្វើកិច្ចសន្យាថែមទៀតផងដែរ។ បើតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់អោយដឹងថា៖

“ករណីផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិព្រឹក្ស” ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបងចុះដក ហូតនិងតម្រូវឱ្យ ម្ចាស់ធ្វើកិច្ចសន្យា គ្រប់ផ្លាកសម្គាល់យានយន្ត ទាំងអស់ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩។ ម្ចាស់រថយន្តដែលមានផ្លាកលេខទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពី ស្មារតីអនុក្រឹត្យខាងលើ ត្រូវដកចេញជាបន្ទាន់ រួចត្រូវទៅធ្វើការចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតធ្វើចរាចរណ៍លើផ្លូវសាធារណៈបានឡើយ។”

Share This Post: