សង្គម

លាន់ប្រាវផ្អើលគេឯង ម្ចាស់ឡាន RAV4 វ័យចំណាស់ ថាភ័យសឹងគាំងបេះដូងទៅហើយ

BY
Khmernote Media
June 10, 2020

ខណៈពេលកំពុងធ្លាក់ភ្លៀង​លាយឡំ​និងខ្យល់កន្ត្រាក់ខ្លាំង​ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វេីឲ្យដើមឈើមួយដើម បានបាក់រលំទៅលេីថ្នល់ សង្កត់រថយន្ត Rav4 មួយគ្រឿង នៅតាមផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) នៅចំណុចជិតផ្សារសូរិយ៉ា ក្នុងសង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងបានអោយដឹងដែរថា ខណៈពេលដែលភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រហូតបាក់ដើមឈើសង្កត់លើរថយន្តខាងលើ ធ្វើអោយមនុស្សម្នាក់ដែលរស់នៅម្តុំនោះ មានការភ្ញាក់ផ្អើលនិងនាំគ្នារត់ចេញមកមើល ហើយម្ចាស់រថយន្តជាបុរសវ័យចំណាស់​សុំមិនបញ្ចេញឈ្មោះ​បានបញ្ជាក់ថា គាត់ភ័យ​សឹងគាំងបេះដូងទៅហេីយ៕

Share This Post: