ហួសចិត្តចេះរកនឹកឃើញ ! គ្រួសារមួយនៅខេត្តបន្ទាយមានជ័យ យកគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះ មកព្យួរនៅលើដើមអំពិល និងអុចធូប សំរាប់កំសាន្តអារម្មណ៍
យោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានអោយដឹងថា មានគ្រួសារមួយនៅខេត្តបន្ទាយមានជ័យ បានយកគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង។

លោក ហេង រតនា បានបញ្ជាក់លើសំណេររបស់លោកថា៖ “ហួសចិត្តតែម្តងលោកព្រះ! នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហើយគ្រាប់មីនភាគច្រើននៅមានប្រសិទ្ធភាពផ្ទុះ!

ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហើយអាចប្រកបមុខរបរដើរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រើប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង….. មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង!“







